Close
Featured-Image
Maguire ថ្លែងអំណរគុណគ្រូបង្វឹកក្រោយទទួលទំនុកចិត្តកោះហៅចូលលេងទល់ប្រេស៊ីល(មាន២វីដេអូ)
ទំហំអក្សរ
តូច
ធំ

កីឡាករ Harry Maguire បានថ្លែងអំណរគុណដល់គ្រូបង្វឹកក្រុមតោកំណាចអង់គ្លេសលោក Gareth Southgate ដែលនៅតែគាំទ្ររូបលោកអោយមានឱកាសបង្ហាញវត្តមាននៅក្នុងក្រុមជម្រើសជាតិ ខណៈដែលមជ្ឈដ្ឋានបាល់ទាត់បានរិះគន់លើទម្រង់លេងរបស់ខ្សែការពារកណ្តាលរូបនេះ ថាមិនគួរមានវត្តមានបង្ហាញខ្លួនសម្រាប់ព្រឹត្តិការន៏ធំៗជាពិសេសនៅក្នុងក្រុមជម្រើសជាតិនោះឡើយ ។ ផ្ទុយទៅវិញអតីតកីឡាករ Wolver និង Leicester រូបនេះ ត្រូវបានក្រុមជម្រើសជាតិកោះហៅទោះបីជាមិនបានចូលលេងទៀងទាត់ក្នុងជម្រើសដំបូងសម្រាប់ក្រុមនៅក្នុងរដូវកាលនេះក៏ដោយ។Maguire វ័យ៣១ឆ្នាំធ្លាប់បង្ហាញខ្លួនចូលលេងអោយក្រុមជម្រើសជាតិលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ បានបញ្ជាក់យ៉ាងដូច្នេះថាៈ ពិតជា ទំនុកចិត្តមួយថ្មីបន្ថែមទៀត។ មានមនុស្សរាប់លាននាក់ដែលគិតថាខ្ញុំគួរតែស្ថិតក្នុងតំណែងនេះរឺតួនាទីនោះនេះហើយជាបាល់ទាត់ ពីព្រោះអ្នកគ្រប់គ្នាមានគំនិតខុសគ្នា។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Maguire issues plea to Man Utd target Southgate as England boss stays silent | Football | Sport | Express.co.uk

Harry Maguire rightly has Gareth Southgate's trust. The England boss deserves ours...

គួររំលឹកផងដែរថាកំលុងខែកញ្ញាឆ្នាំ ២០២៣ Maguire ត្រូវបានរងការរិះគន់ និង ដកហូតតំណែងពីប្រធានក្រុមMan. United ប៉ុន្តែរូបគេនៅតែទទួលបានទំនុកចិត្តអោយចូលលេង មិត្តភាពទល់នឹងស្កុតឡែននៅ Hampden Park ខណៈ Maguire ហើយត្រូវបានអ្នកគាំទ្រម្ចាស់ផ្ទះសើចចំអកក្រោយពេលរូបគេស៊ុតបញ្ចូលទីជម្រើសជាតិខ្លួនឯងនៅនាទីទី ៦៧។Maguire គ្រោងនឹងបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិជាលើកទី ៦៣ ក្នុងការប្រកួតមិត្តភាពនៅថ្ងៃសៅរ៍ជាមួយប្រេស៊ីលនៅ Wembley និងត្រៀមបង្ហាញខ្លួនសម្រាប់ព្រឹត្តិការណ៏ Euro ២០២៤ នៅប្រទេសអាល្លឺម៉ង់នាពេលខាងមុខនេះផងដែរ ។

ប្រភព:BBC

វីដេអូស្កុតឡេន & អង់គ្លេស


វីដេអូ Maguire នៅ Man.Utd

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ
featured image

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ​ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕

ចុចអានបន្ត
អត្ថបទទាក់ទង