Close
Featured-Image
Antony មានការគាំងជាខ្លាំង ក្រោយលោក Erik Ten Hag ប្រាប់ឲ្យរូបគេធ្វើរឿងមួយនេះ
ទំហំអក្សរ
តូច
ធំ

បរទេស៖ ក្លឹបបិសាចក្រហម Manchester United បានវាយបកយកឈ្នះលើក្រុមហង្សក្រហម Liverpool ដោយលទ្ធផល ៤-៣ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ។ ខណៈអំឡុងចប់៩០នាទីមុនការបន្ថែម១៥នាទី២លើកបន្ថែមទៀត ស្រាប់លោក Erik Ten Hag បានប្រាប់ Antony ឲ្យលេងក្នុងតំណែងជាខ្សែការពារស្លាបខាងឆ្វេងទៅវិញ ដោយក្រោយមកគេបានឃើញថាខ្សែប្រយុទ្ធឆ្នើមរូបនេះហាក់បង្ហាញអារម្មណ៍មិនពេញចិត្តឡើយ មុននឹង Marcus Rashford ទៅលួងលោម។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

គួរបញ្ជាក់ផងដែលថា Antony គឺជាម្ចាស់គ្រាប់បាល់ទី២ឲ្យក្រុមបិសាចក្រហម Manchester United មានក្តីសង្ឃឹមម្តងទៀតមុន​ចប់៩០នាទី ដែលធ្វើឲ្យការពន្យាដល់ការបន្ថែម១៥នាទីពីរលើក ជាលទ្ធផលធ្វើឲ្យក្រុម Man Utd វាយបកលើក្រុម Liverpool វិញនៅចុងការបន្ថែមនាទីវគ្គទី២នៃការបន្ថែម១៥នាទីនោះ។

អត្ថបទទាក់ទង