
ពានរង្វាន់ FA Cup ដែលជាពានដ៏ចំណាស់របស់អង់គ្លេសនិងត្រូវធ្វើការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៅចុងសប្តាហ៍នេះនាកីឡដ្ឋាន Old Trafford ខណៈម្ចាស់ជើងឯក ១២ សម័យកាលបិសាចក្រហម Manchester United និងត្រូវធ្វើការប្រកួតជាមួយក្រុមជើងឯកប្រាំបីសម័យកាល Liverpool នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃអាទិត្យនេះ ។ក្រុមលោក Erik ten Hag បានយកឈ្នះ ១-០ លើក្រុម Nottingham Forest ដើម្បីឈានមកដល់វគ្គនេះខណៈ Liverpool បានផ្តួលក្រុម Southampton ដោយលទ្ធផល ៣ទល់និង០ ។ Man.Utd ៣ប្រកួតចុងក្រោយនៅFA CUP មិនដែលចាញ់និងស្មើ ខណៈ Liverpool ក៏ដូចគ្នា ប៉ុន្តែ ៦ប្រកួតចុងក្រោយរបស់ Man.Utdនៅគ្រប់ក្របខណ្ឌប្រកួតគឺចាញ់២ឈ្នះ៤ ខណៈ Liverpool៦ប្រកួតចុងក្រោយមិនដែលចាញ់ឈ្នះ៥ស្មើ១។សម្រាប់ Man.Utd នៅក្របខណ្ឌ EPL ឈរនៅលេខរៀងទី៦ខណៈ Liverpool ឈរនៅលេខរៀងទី២។
១.ប្រវត្តិជួបគ្នា
វាជាការប្រកួតលើកទី ១៥ ខណៈ Manchester United និង Liverpool បានជួបគ្នានៅព្រឹត្តការណ៏ពានរង្វាន់ FA Cup។ Liverpool បានឈ្នះត្រឹមតែ៤ដងប៉ុណ្ណោះ ខណៈ Man Utd ទទួលបានជោគជ័យ១០ដង។Manchester United បានយកឈ្នះ Liverpool ២-១ ក្នុងជំនួបចុងក្រោយរបស់ពួកគេនៅ Old Trafford។ សម្រាប់Liverpool ធ្វើបាន Cleansheeet ៦លើកពេលជួប Man.Utd ៩ដងចុងក្រោយ នៅគ្រប់ក្របខណ្ឌប្រកួត។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)
គ្រូបង្វឹកលោក Erik ten Hag សង្ឃឹមថាខ្សែប្រយុទ្ធវ័យក្មេង Rasmus Hojlund និងបង្ាហញខ្លួនចូលលេងក្រោយជួបញ្ហារបួសជាច្រើនសប្តាហ៏។ Aaron Wan-Bissaka និង Harry Maguire ក៏នឹងត្រូវបានវាយតម្លៃផងដែរ ប៉ុន្តែ Luke Shaw, Lisandro Martinez, Anthony Martial, Tyrell Malacia, Mason Mount, Jonny Evans, Altay Bayindir និង Omari Forson អវត្តមាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Onana; Dalot,
Varane, Maguire, Lindelof; Mainoo, Casemiro; Garnacho, Fernandes, Rashford; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុម(ភ្ញៀវ)
Jayden Danns និង Ryan Gravenberch នឹងត្រូវវាយតម្លៃ ប៉ុន្តែ Ibrahima Konate អវត្តមាន។Konate គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ 8 នាក់ដែលអវត្តមានដោយសាររបួសសម្រាប់ការប្រកួតនៅ Old Trafford ។Mohamed Salah អាចនឹងចាប់ផ្តើមបន្ទាប់ពីការបង្ហាញខ្លួនក្រោយចូលលេងនៅពាក់កណ្តាលសប្តាហ៍ក្នុងក្របខ័ណ្ឌ Europa League ពេលផ្តួលSparta Prague ចាស់ដៃ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKelleher; Bradley, Gomez, Van Dijk, Robertson; Mac Allister, Endo, Szoboszlai; Salah, Nunez, Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.Utd ១ : ២ Liverpool
ប្រភព:whoscored &sportskeeda&sportsmole

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕



