
កាន់តែកក្រើក កាន់តែប្លែក កាន់តែរីករាយ!មហាព្រឹត្តិការណ៍ Vattanac All In Festival ដ៏អស្ចារ្យបានត្រឡប់មកវិញហើយ! កម្មវិធីកម្សាន្តសប្បាយដ៏សម្បូរបែបពី វឌ្ឍនៈ ប្រ៊ូវើរី នឹងមិនធ្វើឱ្យបងប្អូនខកបំណងឡើយ!ចូលរួមទស្សនា Drone Show លើអាកាសដ៏ប្លែកមិនធ្លាប់មាននៅកម្ពុជា និងការប្រកួតប្រដាល់ KRUD KUN KHMER: REIGN OF KINGS ដោយមានការចូលរួមដោយកីឡាករខ្មែរ និងកីឡាករប្រចាំសង្វៀនល្បីៗមកពី RWF ព្រមទាំងការសម្តែងដ៏ពិសេសពីតារាចម្រៀងល្បីៗគឺ អ្នកនាង ទេព បូព្រឹក្ស និង កញ្ញា រ៉ាប៊ី។
លើសពីនេះ បងប្អូនក៏អាចចូលរួមលេងហ្គេមដ៏សប្បាយៗ និងរីករាយជាមួយម្ហូបអាហារ និងភេសជ្ជៈដ៏ឈ្ងុយឆ្ញាញ់របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ផងដែរ។មហាព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តឡើង ២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី៣០ និង ៣១ មីនា ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ ដែលមានទីតាំងនៅ បរិវេណគម្រោងអភិវឌ្ឍន៍ វឌ្ឍនៈវីល ផ្លូវលេខ 114 (VATTANAC ROAD) , ខាងត្បូងរោងចក្រ វឌ្ឍនៈប្រ៊ូវើរី ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កុំភ្លេចចូលរួមឲ្យបានច្រើនកុះករដើម្បីគាំទ្រ និងជាកម្លាំងចិត្តដល់កីឡាករខ្មែរយើង ហើយក្រេបរសជាតិភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ គុណភាពខ្ពស់ រសជាតិស្តង់ដាអន្តរជាតិទាំងអស់គ្នា។

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

