Close
Sponsor ads Featured-Image
ដ្រាហ្គិន ព្រីមៀមដាកបៀរ ផលិតផលរបស់ វឌ្ឍនៈ ប្រ៊ូវើរី បន្តទទួលពានរង្វាន់ ៤បន្ថែម ពីស្ថាប័ន World Beer Awards សម្រាប់ឆ្នាំ ២០២៤
ទំហំអក្សរ
តូច
ធំ

នេះ​គឺជា​សមិទ្ធផល​គួរ​ជាទី​មោទកភាពសម្រាប់អតិថិជន ក៏ដូចជាផលិតផលរបស់កូនខ្មែរ ផលិតដោយ​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដែល​ស្រា​បៀរប្រណិតទឹកខ្មៅ ដ្រាហ្គិន ព្រីមៀមដាកបៀរ បន្តទទួលបានពានរង្វាន់ពិភពលោកដល់ទៅចំនួន ៤ បញ្ជាក់ពីគុណភាពល្អប្រណិតពីស្ថាប័នអន្តរជាតិ World Beer Awards សម្រាប់ឆ្នាំ ២០២៤ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads
  • ពានរង្វាន់ទី ១ គឺ ជយលាភីមាសស្រាបៀរទឹកខ្មៅ (Cambodia Gold Dark Beer Mild)៖ បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យវាយតម្លៃយ៉ាងម៉ត់ចត់ និងច្រើនដំណាក់កាល ដោយគណៈកម្មការជំនាញខាងស្រាបៀរអន្តរជាតិជាច្រើនរូបទៅលើរសជាតិ គុណភាព និងការរចនា។
  • ពានរង្វាន់ទី ២ គឺ ជយលាភីស្រាបៀរទឹកខ្មៅប្រចាំប្រទេសកម្ពុជា (Cambodia Country Winner Dark Beer Mild)៖ ផលិតផលស្រាបៀរប្រភេទទឹកខ្មៅរបស់ប្រទេសកម្ពុជាតែមួយគត់​ ដែលទទួលស្គាល់ដោយអ្នកជំនាញស្រាបៀរអន្តរជាតិ។
  • ពានរង្វាន់ទី ៣ គឺ ជយលាភីស្រាបៀរទឹកខ្មៅល្អបំផុតលំដាប់ពិភពលោក (World’s Best Dark Beer)៖ ដោយបានដាក់ប្រកួតប្រជែងជាមួយផលិតផលស្រាបៀរប្រភេទទឹកខ្មៅរាប់រយម៉ាកសញ្ញាមកពីជុំវិញពិភពលោក ហើយត្រូវបានសម្រិតសម្រាំងជ្រើសរើសដោយអ្នកជំនាញស្រាបៀរអន្តរជាតិ។
  • ពានរង្វាន់ទី ៤ គឺ ជយលាភីស្រាបៀរប្រណិតទឹកខ្មៅរសជាតិស្រទន់ (World’s Best Dark Beer Mild)៖ ជាប់ជាជយលាភីនៃកំពូលរសជាតិនៅក្នុងប្រភេទស្រាបៀរទឹកខ្មៅ ដែលមានរសជាតិស្រាលស្រទន់ ស្រស់ស្រាយ ថែមទាំងមានក្លិនឈ្ងុយពិសេស ខុសប្លែកពីស្រាបៀរទឹកខ្មៅទូទៅ។

ស្រាបៀរប្រណិតទឹកខ្មៅដ្រាហ្គិន ក៏ធ្លាប់បានឈ្នះពានរង្វាន់ចំនួនពីរផ្ទួនគ្នាម្តងរួចទៅហើយ នៅក្នុងកម្មវិធីស្រាបៀរលំដាប់ពិភពលោក World Beer Awards កាលពីឆ្នាំ ២០២២ សម្រាប់​ជយលាភី​មាស (Cambodia Gold Lager Dark) និង​ជយលាភី​ស្រា​បៀរ​ទឹកខ្មៅ​ប្រចាំ​ប្រទេស​កម្ពុជា (Cambodia Country Winner Lager Dark) ពី​ចក្រភព​អង់គ្លេស​ ហើយបន្តឈ្នះមេដាយមាសពីស្ថាប័ន Monde Selection ប្រចាំឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ ។

បច្ចុប្បន្ន ក្រោមស្លាកសញ្ញា ដ្រាហ្គិន មានផលិតផលក្រាហ្វបៀរប្រណិតទឹកខ្មៅចំនួនពីរ ដែលសម្រិតសម្រាំងផលិតឡើងដើម្បីភាពឥតខ្ចោះបំពេញចំណូលចិត្តអតិថិជនរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី គឺដ្រាហ្គិន ព្រីមៀមដាកបៀរ និងដ្រាហ្គិន ណៃត្រូ ដែលផលិតផលទាំងពីរនេះ សុទ្ធសឹងទទួលស្គាល់រសជាតិ និងគុណភាពដោយអ្នកជំនាញស្រាបៀរអន្តរជាតិ ព្រមទាំងទទួលបានពានរង្វាន់ និងឈ្នះមេដាយជាបន្តបន្ទាប់ពីស្ថាប័ន World Beer Awards និង Monde Selection។

សមិទ្ធផលដ៏អស្ចារ្យនេះបានធ្វើឲ្យ វឌ្ឍនៈ ប្រ៊ូវើរី ក្លាយជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏លេចធ្លោខ្លាំង ដែលត្រូវបានទទួលស្គាល់លំដាប់អន្តរជាតិ ព្រមទាំងទទួលបានពានរង្វាន់ និងមេដាយមាសច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា សម្រាប់ផលិតផលរបស់ខ្លួនទាំង១៥ម៉ាកសញ្ញាដែលបានដាក់ឲ្យដំណើរការនៅទីផ្សារ។

អត្ថបទកំពុងចាប់អារម្មណ៍៖
អតីតតារាឆ្នើម MAN UTD រំភើបភ្ញាក់ផ្អើលឥតឧបមា! ក្រោយបានលេងរួមក្រុមជាមួយ De Bruyne
featured image

(បរទេស)៖ ខ្សែបម្រើកណ្តាល Scott McTominay បានបង្ហាញពីក្តីសប្បាយរីករាយឥតឧបមា ប្រកបដោយយភាពភ្ញាក់ផ្អើល នៅពេលបានលេងរួមក្រុមជាមួយខ្សែបម្រើឆ្នើម Kevin de Bruyne នៅក្លឹបពពកស Napoli ដែលនឹងត្រូវលេងការពារជើងឯក Serie A រដូវកាលថ្មីនេះ។ កីឡាករសញ្ជាតិស្កុតឡេន វ័យ២៨ឆ្នាំ ធ្លាប់តែគូប្រជែងលើវាលស្មៅនឹងគ្នា កាលរូបគេលេងនៅ បិសាចក្រហម Manchester United ស្របពេល De Bruyne លេងឱ្យមេឃខៀវ Manchester City ។អត្ថបទកំពុងចាប់អារម្មណ៍៖ អតីតតារាឆ្នើម MAN UTD រំភើបភ្ញាក់ផ្អើលឥតឧបមា! ក្រោយបានលេងរួមក្រុមជាមួយ De Bruyne សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា McTominay បានថ្លែងក្នុងសន្និសីទពេលត្រឡប់មកអង់គ្លេស ដើម្បីលេង Pre-Season ត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «De Bruyne គឺជាកីឡាករដ៏អស្ចារ្យ និងប្រកបដោយគុណភាពនៅលើទីលាន […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • August 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    262728293031