
Liverpool ហាក់មានភាគរយខ្ពស់បំផុតក្នុងការឈានទៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Europa League ខណៈហង្សក្រហមនិងត្រូវតែធ្វើជាម្ចាស់ផ្ទះទទួលក្រុម Sparta Pragueរបស់ឆេក ជើងទីពីរនៃការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយរបស់ពួកគេ។សម្រាប់ក្រុមLiverpool ក្រោយត្រឹមស្មើគ្នា១ទល់និង១ជាមួយ Man.City ពួកគេឈរនៅលេខរៀងទី ២នៅក្របខណ្ឌ EPL ខណៈ នៅ Europa League ៦ប្រកួត ចុងក្រោយរបស់Liverpool ឈ្នះ៤និងចាញ់២ ខណៈ Sparta Prague ឈ្នះ៣ចាញ់៣។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៣លើកចុងក្រោយនៅព្រឹត្តិការណ៏ប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប គឺ Liverpoolមិនដែលចាញ់ ដោយឈ្នះ២ និង ស្មើ១។
២.ពត៌មានក្រុមLiverpool(ម្ចាស់ផ្ទះ)
Liverpool នៅតែមិនមានកីឡាករជាច្រើនអវត្តមានដោយសាររបួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKelleher; Bradley, Quansah, Van Dijk, Tsimikas; Szoboszlai, McConnell, Clark; Elliott, Gakpo, Koumas
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៣.ពត៌មានក្រុមSparta Prague(ភ្ញៀវ)
Sparta Prague ធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield ដោយមានកីឡាករបីនាក់ត្រូវអវត្តមានដោយសាររបួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងVindahl Jensen; Vitik, Krejci, Panak; Preciado, Kairinen, Solbakken, Zeleny; Birmancevic, Kuchta, Haraslin
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Liverpool ២ :០ Sparkta Prague
ប្រភព:whoscored &sportskeeda&sportsmole

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕



