

(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាខ្សែការពារកណ្តាល២រូបគឺ Gleison Bremer របស់ក្លឹបយក្សអ៊ីតាលី Juventus និង Jarrad Branthwaite របស់ក្លឹប Everton នៅរដូវក្តៅនេះ។

ស្របពេលជាមួយគ្នានេះ Raphael Varane និង Jonny Evans គ្រោងនឹងចាកចេញនៅពេលដែលកិច្ចសន្យារបស់ពួកគេផុតកំណត់នៅចុងរដូវកាលនេះ ខណៈបញ្ហារបួសរបស់ Lisandro Martinez កំពុងបង្ហាញពីការព្រួយបារម្ភដល់ក្លឹបផងដែរ។ យោងតាមសារព័ត៌មាន inews បានឱ្យដឹងថា Man United កំពុងរៀបចំផែនការ ដើម្បីពង្រឹងខ្សែការពារកណ្តាលថ្មី ២រូបនេះនៅមុនរដូវកាល២០២៤/២៥។
ទន្ទឹមនឹងនេះ Bremer បានបង្ហាញខ្លួន ៧១ប្រកួត ចាប់តាំងពីចូលរួមជាមួយ Juventus ពីក្លឹប Torino ក្នុងឆ្នាំ២០២២ ខណៈកុងត្រាកីឡាករវ័យ ២៦ឆ្នាំ នៅ Juventus មានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៨ ដោយលក្ខខណ្ឌដោះលែងប្រមាណ ៥០លានអឺរ៉ូ សម្រាប់ជម្រើសរបស់ Man Utd។
ក្រៅពី Bremer ក្លឹបបិសាចក្រហមក៏បានកោតសរសើរនូវសមត្ថភាពដ៏រឹងមាំរបស់ Branthwaite ដែលរូបគេជាផ្នែកសំខាន់នៃក្រុម Everton បច្ចុប្បន្ន។ ជាក់ស្តែង កីឡាករវ័យ ២១ឆ្នាំ ស្ថិតនៅក្រោមកិច្ចសន្យារហូតដល់ឆ្នាំ ២០២៧ ចំពេលគ្រូបង្វឹករបស់ Everton លោក Sean Dyche បានទទូចថាក្លឹបមានការស្ទាក់ស្ទើរក្នុងការលក់ខ្សែការពារវ័យក្មេងម្នាក់នេះ ខណៈ Man Utd ចរចាតម្លៃក្បែរ ៥០លានផោន ប៉ុណ្ណោះ៕
ប្រភព៖ SportsMole

ក្លិប Las Palmas ដែលត្រៀមលេងនៅលីកទី២របស់អេស្ប៉ាញបានប្រកាសជាផ្លូវការណ៍ពីការទទួលមរណៈភាពរបស់កីឡាករខ្សែការពារស្លាបឆ្វេងមានវ័យទើបទែ 23 ឆ្នាំ Zeben Ramos ត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីគាត់ត្រូវបានសង្គ្រោះនៅក្នុងមន្ទីរពេទ្យក្រោយពីសន្លប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្តនិងរថយន្តខណៈ ខ្សែការពារវ័យក្មេងរូបនេះជួបរឿងអកុសលកាលពីថ្ងៃទី ៩ ខែមិថុនាមកម្លេះនៅឯ Arucas នៅលើ Gran Canaria ។គាត់បានសន្លប់ប្រហែលពីរសប្តាហ៍មុនជាអកុសលបានស្លាប់ដោយសាររបួសរបស់គាត់ធ្ងន់ធ្ងរពេក នៅក្នុងសេចក្តីថ្លែងការណ៍មួយ Las Palmas បានសម្តែងការសោកស្តាយយ៉ាងខ្លាំងដែលបានប្រកាសពីការស្លាប់របស់ Zebensui Ramos Gonzalez ដែលត្រូវបានគេស្គាល់នៅក្នុងកីឡាបាល់ទាត់ថា Zeben។អត្ថបទកំពុងចាប់អារម្មណ៍៖ សោកស្តាយណាស់! កីឡាករអេស្បាញទទួលមរណៈភាពក្រោយសន្លប់អត់ដឹងខ្លួន២០ថ្ងៃដោយសារគ្រោះថ្នាក់ចរាចរណ៍ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្លឹបបានរក្សាភាពស្ងៀមស្ងាត់មួយនាទីមុនការហ្វឹកហាត់នៅថ្ងៃសុក្រ ដើម្បីរំលឹកនឹងចងចាំវីរភាពមិត្តរួមក្រុមរបស់ពួកគេ។ Ramos ទើបតែផ្លាស់ទៅក្រុម Gran Canarian ក្នុងខែមករា ឆ្នាំ 2024 ហើយបានបន្តលេងឱ្យក្រុមក្នុងនាមជាកីឡាករបម្រុង។ក្រុមLas Palmas ទើបតែធ្លាក់ទៅលេងនៅលីកទីពីរកាលពីរដូវកាលនេះ ក្រោយពីរដូវកាលចាស់មានគម្លាត 9 ពិន្ទុ មិនអាចងើបចេញពីតំបន់កាត់ចោលបន្ទាប់ពីឈ្នះត្រឹមតែ 8 ប្រកួតពេញមួយរដូវកាល។ ក្រុមមានមុខនៅLa Liga វិញក្នុងឆ្នាំ […]


