
(ហូឡង់)៖ ក្លឹប Ajax បានប្រកាស និងបញ្ជាក់ពីការបន្តកុងត្រាថ្មីដល់ ខ្សែការពារវ័យជំទង់ សញ្ជាតិហូឡង់ Jorrel Hato លើកិច្ចសន្យារយៈពេលវែង ខណៈក្រុមកាំភ្លើងធំ Arsenal តាមចែចូវចង់បានអស់ជាច្រើនសប្តាហ៍មកហើយនោះ។ គួរជម្រាបផងដែរថា កិច្ចសន្យារបស់កីឡាករវ័យ ១៨ឆ្នាំ នឹងដំណើរការរហូតដល់រដូវក្តៅឆ្នាំ២០២៨។ ជាលទ្ធផល ក្លឹបយក្សហូឡង់នឹងបើកការចរចាជាមួយភាគីខាង Arsenal ជុំវិញកិច្ចសន្យាថ្មីរបស់ Hato ប្រសិន Arsenal អាចមានលទ្ធភាពផ្តល់សំណើរដែលសមរម្យណាមួយមកកាន់ Ajax នៅរដូវក្តៅខាងមុខ៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



