
(អង់គ្លេស)៖ ក្រុមកាំភ្លើងធំ Arsenal និងហង្សក្រហម Liverpool កំពុងប្រជែងគ្នាដណ្តើមហត្ថលេខាខ្សែការពារ Willian Pacho របស់ក្លឹបអាល្លឺម៉ង់ Eintracht Frankfurt នេះបើយោងតាមអ្នកកាសែត Florian Plettenburg បានអះអាង។ ស្ថិតក្នុងវ័យ ២២ឆ្នាំ រូបគេទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ចាប់តាំងពីចូលរួមជាមួយក្រុម Frankfurt ពី Royal Antwerp ក្នុងកិច្ចព្រមព្រៀងតម្លៃត្រឹម ៩លានអឺរ៉ូ កាលពីឆ្នាំមុន។
គួរកត់សម្គាល់ថា ខ្សែការពារកណ្តាលជើងឆ្វេង ក៏បានក្លាយជាតួអង្គដ៏សំខាន់នៅក្នុងជម្រើសជាតិអេក្វាឌ័រ ដោយលេងនៅក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០២៦។ បន្ថែមពីនេះ កិច្ចសន្យា Pacho នៅក្លឹប Frankfurt មានសុពលភាពរហូតដល់រដូវក្តៅឆ្នាំ២០២៨។ ស្របពេលជាមួយគ្នានេះ ក្លឹបអាល្លឺម៉ង់ Frankfurt ទំនងជាទាមទារកញ្ចប់ទឹកប្រាក់ ៦០លានអឺរ៉ូ ដើម្បីដាក់ឲ្យដេញថ្លៃខ្សែការពារនៅមុនរដូវកាលថ្មីមកដល៕
ប្រភព៖ SportsMole

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕



