
(អង់គ្លេស)៖ ម្ចាស់ភាគហ៊ុនថ្មី ២៥% របស់ក្លឹបបិសាចក្រហម Manchester United លោក Sir Jim Ratcliffe ត្រូវបានគេរាយការណ៍ថា បានផ្តល់សញ្ញាភ្លើងខៀវសម្រាប់ក្លឹប ដើម្បីធ្វើការផ្លាស់ប្តូរដេញថ្លៃកំណត់ត្រា លើខ្សែបម្រើ Joao Neves របស់ក្រុម Benfica ក្នុងអំឡុងពេលទីផ្សាររដូវក្តៅ នេះបើតាមសារព័ត៌មាន The Mirror ។ ទន្ទឹមនឹងនេះ Man United ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹង Neves ដោយកីឡាករវ័យ ១៩ឆ្នាំ ត្រូវបានគេចាត់ទុកថាជាកីឡាករវ័យក្មេង ដែលមានទេពកោសល្យល្អបំផុតមួយនៅក្នុងបាល់ទាត់ទ្វីបអឺរ៉ុប។
ជាក់ស្តែង Neves មានលក្ខខណ្ឌដោះលែងក្នុងតម្លៃ ១២០លានអឺរ៉ូ ឬ ១០២លានផោន នៅក្នុងកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ ខណៈ Benfica អាចនឹងទាមទារឱ្យបង់ថ្លៃពេញ ខណៈវានឹងក្លាយជាការផ្ទេរដ៏ធំបំបែកកំណត់របស់ Man Utd ផងដែរ។
គួរជម្រាបផងដែរថា កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បានបង្ហាញខ្លួន ៣៨ប្រកួតសម្រាប់ ប្រទេសជាតិខ្លួននៅរដូវកាលនេះ ដោយនៅសល់រយៈពេល ៣ឆ្នាំ ទៀតដើម្បីបន្តកុងត្រាថ្មីជាមួយ Benfica៕
ប្រភព៖ SportsMole

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:


