Close
Featured-Image
LeBron James ជាប់ជាកីឡាករបាល់បោះដំបូងគេ រកបានច្រើនជាង ៤0,០០០ ពិន្ទុនៅ NBA
ទំហំអក្សរ
តូច
ធំ

(សហរដ្ឋអាមេរិក)៖ LeBron James បានក្លាយជាកីឡាករបាល់បោះទី១ (Basketball) ដែលរកបានពិន្ទុច្រើនជាង ៤០,០០០ នៅក្នុងក្របខណ្ឌ NBA របស់សហរដ្ឋអាមេរិក។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា កីឡាករវ័យ ៣៩ឆ្នាំ បានសាងប្រវត្តិសាស្រ្តថ្មីសម្រាប់ខ្លួនលោក តាមរយៈរកបានលើសពី ៤ម៉ឺនពិន្ទុនៅ NBA កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន បើទោះបីជាក្រុម Los Angeles Lakers របស់លោកបានប្រកួតចាញ់ក្រុមការពារតំណែងជើងឯក Denver Nuggets ដោយពិន្ទុ ១១៤ទល់នឹង១២៤ពិន្ទុ ក៏ដោយ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពេល Jemes រកបាន ២៦ពិន្ទុកាលពីរាត្រីថ្ងៃសៅរ៍នោះបានឱ្យដឹងថា «វាពិតជាគួរជាទីមោទនៈខ្លាំងណាស់ ក្នុងការក្លាយជាកីឡាករឈានមុខនាពេលនេះ។ ដូចដែលគ្រប់គ្នាបានដឹងហើយពី ប្រវត្តិសាស្រ្ត ថាវាអស្ចារ្យខ្លាំងណាស់ នៅពេលឈានមកដល់ចំណុចនេះ»។ នៅចាំបានថា LeBron James ដែលបានចូលលេងក្នុងក្របខណ្ឌ NBA លើកដំបូងនាអំឡុងខែតុលា ឆ្នាំ២០០៣ មកនោះ ក៏បានក្លាយជាកីឡាករដំបូងគេ ដែលរកបានពិន្ទុច្រើនជាងគេផងដែរនៅក្របខណ្ឌដ៏ល្បីរបស់សហរដ្ឋអាមេរិកមួយនេះដែរ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ដែលមានដល់ទៅ ៣៨,៣៨៧ពិន្ទុ នាំមុខកីឡាករ Kareem Abdul-Jabbar ដែលបានកាន់កំណត់ត្រានេះយូរមកហើយ៕

ប្រភព៖ BBC

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង