(សហរដ្ឋអាមេរិក)៖ LeBron James បានក្លាយជាកីឡាករបាល់បោះទី១ (Basketball) ដែលរកបានពិន្ទុច្រើនជាង ៤០,០០០ នៅក្នុងក្របខណ្ឌ NBA របស់សហរដ្ឋអាមេរិក។
យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា កីឡាករវ័យ ៣៩ឆ្នាំ បានសាងប្រវត្តិសាស្រ្តថ្មីសម្រាប់ខ្លួនលោក តាមរយៈរកបានលើសពី ៤ម៉ឺនពិន្ទុនៅ NBA កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន បើទោះបីជាក្រុម Los Angeles Lakers របស់លោកបានប្រកួតចាញ់ក្រុមការពារតំណែងជើងឯក Denver Nuggets ដោយពិន្ទុ ១១៤ទល់នឹង១២៤ពិន្ទុ ក៏ដោយ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពេល Jemes រកបាន ២៦ពិន្ទុកាលពីរាត្រីថ្ងៃសៅរ៍នោះបានឱ្យដឹងថា «វាពិតជាគួរជាទីមោទនៈខ្លាំងណាស់ ក្នុងការក្លាយជាកីឡាករឈានមុខនាពេលនេះ។ ដូចដែលគ្រប់គ្នាបានដឹងហើយពី ប្រវត្តិសាស្រ្ត ថាវាអស្ចារ្យខ្លាំងណាស់ នៅពេលឈានមកដល់ចំណុចនេះ»។ នៅចាំបានថា LeBron James ដែលបានចូលលេងក្នុងក្របខណ្ឌ NBA លើកដំបូងនាអំឡុងខែតុលា ឆ្នាំ២០០៣ មកនោះ ក៏បានក្លាយជាកីឡាករដំបូងគេ ដែលរកបានពិន្ទុច្រើនជាងគេផងដែរនៅក្របខណ្ឌដ៏ល្បីរបស់សហរដ្ឋអាមេរិកមួយនេះដែរ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ដែលមានដល់ទៅ ៣៨,៣៨៧ពិន្ទុ នាំមុខកីឡាករ Kareem Abdul-Jabbar ដែលបានកាន់កំណត់ត្រានេះយូរមកហើយ៕
ប្រភព៖ BBC
ក្រុមមេឃខៀវ Manchester City និងបន្តការប្រជែង និងការពារពានក្របខណ្ឌ Premier League ដោយសម្លឹងចង់ឈ្នះជាលើកទីបួនជាប់គ្នានៅពេលដែលពួកគេធ្វើដំណើរទៅទឹកដី Craven Cottage ដើម្បីជួបជាមួយម្ចាស់ផ្ទះ Fulham ក្នុងការប្រកួតនៅវលេាម៉ោង៦និង៣០នាទីល្ងាចថ្ងៃសៅរ៍ទី១១ ឧសភា ២០២៤នេះ។ក្រុមម្ចាស់ផ្ទះមានបំណងចង់សងសឹកក្រុមម្ចាស់ជើងឯកEPL បន្ទាប់ពីពួកគេបានរងបរាជ័យយ៉ាងធ្ងន់ធ្ងរដោយលទ្ធផល ៥-១ ក្នុងការប្រកួតនៅកីឡដ្ឋាន Etihad កាលពីខែកញ្ញាកន្លងទៅ។ សម្រាប់៦ប្រកួតចុងក្រោយរបស់Man.City ៦ប្រកួតមិនដែលចាញ់និងស្មើដោយឈរនៅលេខរៀងទី ២ និងមានគម្លាតពីក្រុមកំពូលតារាង Arsenal(៣៦ប្រកួត) ១ពិន្ទុ ប៉ុន្តែនៅសល់១ប្រកួតក្នុងដៃ ខណៈ ៦ប្រកួតចុងក្រោយរបស់ Fulham ឈរនៅលេខរៀងទី ១៣ ក្រោយស្មើ២ ឈ្នះ១ និង ចាញ់ ៣ខណៈ៣ប្រកួតចុងក្រោយមិនដែលឈ្នះទេ។ ១.ប្រវត្តិជួបគ្នា ជួបគ្នា១៥ដងចុងក្រោយនៅគ្រប់ក្របខណ្ឌប្រកួត Fulham មិនដែលឈ្នះ Man.City នោះទេ។ ២.ពត៌មានក្រុមFulham(ម្ចាស់ផ្ទះ) Harrison Reed គឺជាខ្សែបម្រើ-ការពារតែម្នាក់គត់ដែលជាក្តីកង្វល់សម្រាប់អវត្តមានបង្ហាញខ្លួនអោយក្រុមម្ចាស់ផ្ទះ។ -ជម្រើស១១នាក់ដំបូងអាចនិងចូលលេងLeno; Castagne, Diop, Ream, Robinson; Palhinha, Reed; Iwobi, […]