
(អង់គ្លេស)៖ ក្នុងជំនួប Manchester Derby កាលពីយប់មិញ អ្នកគាំទ្រក្រុមបិសាចក្រហម Manchester United បានរិះគន់ខ្សែបម្រើកណ្តាល Sofyan Amrabat បន្ទាប់ពីការបរាជ័យរបស់ពួកគេជាមួយនឹងក្រុម Manchester City ក្នុងក្របខ័ណ្ឌ Premier League ១ទល់នឹង៣ ។ គួរកត់សម្គាល់ថា ប្រតិកម្មទៅនឹងកំហុស Amrabat នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកគាំទ្រជាច្រើនរូប បានបញ្ចេញមតិរិះគន់ ទៅលើកំហុសរបស់ Amarat នៅពេលដែល Rodri បញ្ជូនបាល់បានយ៉ាងអស្ចារ្យ សម្រាប់គ្រាប់បាល់ទី៣។ មិនតែប៉ុណ្ណោះ អ្នកខ្លះបាននិយាយថា «Amrabat មិនល្អ ដូចអ្វីដែលយើងឃើញនោះទេ»។
ដោយឡែកអ្នកចាត់ការទូទៅសញ្ជាតិហូឡង់ បានលើកឡើងយ៉ាងដូច្នេះថា «វាអាចជាការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ វាអាចជាអត្ថប្រយោជន៍មួយសម្រាប់ចំណាត់ថ្នាក់ទី៥ ក៏អាចជាកន្លែងដែលយើងមានឱកាសលេង Champions League រដូវកាលក្រោយ ដូច្នេះយើងត្រូវតែឈ្នះការប្រកួត ដើម្បីបន្ថយគម្លាតទាំងនោះ»៕
ប្រភព៖ SPORTBIBLE

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



