លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Man. United បានបដិសេធនិងមិនបោះបង់ឱកាសដើម្បីជាប់ចំណាត់ថ្នាក់លេងនៅក្របខណ្ឌ Champions League រដូវកាលក្រោយនោះទោះបីជាក្រុមរបស់ខ្លួនកំពុងឈរនៅពីក្រោយក្រុមចំណាត់ថ្នាក់(Top-៤) ពីក្រុមលេខរៀងទី Aston Villa ចំនួន ១១ ពិន្ទុខណៈការប្រកួតនៅសល់ត្រឹមតែ១លើកទៀតនិងត្រូវបិទបញ្ចប់រដូវកាល EPL ២០២៣-២០២៤ហើយនោះ។គួររំលឹកថាសហម្ចាស់ក្លឹបថ្មីលោក Jim Ratcliffe បានបញ្ចប់ការចូលទៅវិនិយោគលើភាគហ៊ុនជាលើកដំបូងសម្រាប់ក្លឹបដែលមានមូលដ្ឋាននៅភាគខាងជើងឈៀងខាងលិចចក្រភពអង់គ្លេសសម្រាប់រដូវកាលនេះ។ប៉ុន្តែការបរាជ័យ ៣ទល់និង១ របស់ Man Utd នៅទឹកដី Etihad Stadium ក៏ធ្វើអោយពួកគេមានគម្លាតពីក្រុមលេខ៥ Tottenham លោក Ange Postecoglou ដែលមានគម្លាតប្រាំមួយពិន្ទុដាច់ខណៈពួកគេក៏នៅមាន១ប្រកួតនៅក្នុងដៃ។
អ្នកចាត់ការសញ្ជាតិហូឡង់បានលើកឡើងយ៉ាងដូច្នេះថាៈវាអាចជាការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ។វាអាចជាអត្ថប្រយោជន៍មួយសម្រាប់ចំណាត់ថ្នាក់ទី៥ ក៏អាចជាកន្លែងដែលយើងមានឱកាសលេង Champions League រដូវកាលក្រោយដូច្នេះយើងត្រូវតែឈ្នះការប្រកួតដើម្បីបន្ថយគម្លាតទាំងនោះ ។
មានន័យថាភារកិច្ចរបស់ Man Utd គឺដាច់ខាតត្រូវផ្តួល Aston Villa និង Tottenham ពេលជួបពួកគេខណៈMan.Utdអាចនិងទទួលបានផលពីលទ្ធផលរវាងក្រុមទាំងពីរដែលនិងត្រូវប៉ះគ្នានៅទឹកដី Villa Park នៅថ្ងៃអាទិត្យក្រោយ។
ប្រភព:BBC
វីដេអូ: