Close
Featured-Image
Man.Utd អាចសងសឹកម្ចាស់ផ្ទះ Man.City រឺត្រូវថ្នាំខ្លាំងលើសដើមក្នុងជំនួបរាត្រីនេះ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ជំនួបរវាងក្លឹបរួមទីក្រុងដ៏កក្រើកគឺម្ចាស់ផ្ទះMan.City បើកទ្វារកីឡដ្ឋាន Emirate Stadium ទទួលស្វាគមន៏ក្រុមភ្ញៀវ Man.Utd សម្រាប់ការប្រកួតក្របខណ្ឌ EPL សប្តាហ៏ទី ២៧ នៅវេលាម៉ោង១០ និង​៣០ នាទីយប់ថ្ងៃអាទិត្យនេះ។ សម្រាប់ Man.City ត្រូវការឈ្នះដើម្បីយកបាន៣ពិន្ទុត្រៀមកាត់បន្ថយគម្លាតក្រុមនាំមុខតារាង Liverpool ក្រោយពីពួកគេ បង្កើនគម្លាត៤ពិន្ទុលើតារាងបន្ទាប់ពីផ្តួល Nottingham Forest យ៉ាងប្រផិតប្រផើយកាលពីយប់ថ្ងៃសៅរ៏នេះ។ ក្រុមលោក Erik Ten Hag ក៏ត្រូវការឈ្នះដើម្បីចង់រំកិលទៅបញ្ចប់
រដូវកាលក្នុងចំណាត់ថ្នាក់Top-៤។ សម្រាប់Man.City ៦ប្រកួតចុងក្រោយឈ្នះ៥ និង ស្មើ ១ឈរនៅលេខរៀងទី២ ខណៈ Man.Utd ឈ្នះ៤ចាញ់១និងស្មើ១ឈរនៅលេខរៀងទី៦។
FA Cup 2022-23 final: Manchester City vs Manchester United, watch live  streaming and telecast in India
១.ប្រវត្តិជួបគ្នា
៥ប្រកួតចុងក្រោយ Man.Utdឈ្នះតែ១លើកគត់ និងមិនដែលស្មើ ហើយចាញ់ដល់ទៅ៤ដង។ជួបគ្នាដើមរដូវកាល Man.City បានលត់ម្ចាស់ផ្ទះ Man.Utd ៣ទល់និង០។
២.ពត៌មានក្រុមMan.City(ម្ចាស់ផ្ទះ)
Jack Grealish ត្រូវបានប្តូរចេញនៅតង់ទីមួយនៃជ័យជម្នះ ៦-២ របស់ Man. City នៅទឹកដី Luton កាលពីយប់ថ្ងៃអង្គារ ដូច្នេះរូបគេមិនមានវត្តមានចូលលេងទេ។
ខ្សែការពារអន្តរជាតិក្រូអាត Josko Gvardiol នឹងត្រូវបានវាយតម្លៃពីស្ថានភាពរបួស។ដូច្នេះខ្សែការពារទាំងពីររូបនេះមិនមានឈ្មោះចូលលេងនោះទេ៕
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងEderson; Walker, Dias, Stones, Ake; Silva, Rodri, De Bruyne; Doku, Haaland, Foden
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Premier League result: Marcus Rashford and Bruno Fernandes clinch comeback  win for Manchester United in derby triumph over Manchester City
៣.ពត៌មានក្រុមMan.Utd(ភ្ញៀវ)
Harry Maguire នឹងត្រូវបានវាយតម្លៃថាបានខកខានការទទួលជ័យជម្នះ 1-0 នៅលើទឹកដី Nottingham Forest ដោយសារតែរបួស។អវត្តមានដ៏មានសក្តានុពលរបស់ Maguire អាចនឹងឃើញលក្ខណៈពិសេសរបស់ Sofyan Amrabat នៅខ្សែការពារឆ្វេងម្តងទៀត។Rasmus Hojlund, Luke Shaw និង Lisandro Martinez គឺជាកីឡាករសំខាន់ដែល និងអវត្តមានសម្រាប់ Man. United ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Dalot, Varane, Lindelof, Amrabat; Casemiro, Mainoo; Antony, Fernandes, Garnacho; Rashford
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.City ២:១ Man.Utd
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
CR7 ច្រាន់ចោលឱកាសលេងនៅ FIFA Club World Cup នៅពាក់កណ្តាលខែនេះ
featured image

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ​ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ​ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]

ចុចអានបន្ត
អត្ថបទទាក់ទង