Close
Featured-Image
Rashford ចង់បង្កើតកំនត់ត្រាដើម្បីឆ្លើយតបការរិះគន់ពេលជួប Man.City (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Marcus Rashford ត្រៀមបង្កើតកំនត់ត្រាសម្រាប់ការប្រកួតរវាងក្លឹបរួមទីក្រុងក្នុងនាមជាភ្ញៀវពេល Man. United ធ្វើដំណើរទៅកាន់ទឹកដី Etihad Stadium ដើម្បីជួបក្រុមភ្ញៀវ Man. City ក្នុងក្របខ័ណ្ឌ Premier League នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃអាទិត្យ។កីឡាករ​វ័យ ២៦ ឆ្នាំសញ្ជាតិអង់គ្លេសបានទទួលរងការរិះគន់លើទម្រង់លេងកាលពីពេល​ថ្មីបន្ទាប់ពិចាប់ផ្តើមរដូវកាល ២០២៣-២០២៤ ស៊ុតបញ្ចូលទីបានតែ៥គ្រាប់និង assists ៦ ដងប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ៣២លើកនៅគ្រប់ក្របខណ្ឌប្រកួតទាំងអស់។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man Utd news: Why Marcus Rashford is in the form of his life under Erik Ten Hag | Transfermarkt

Rashford ធ្លាប់លេងទល់និងក្រុម Man.City ចំនួន ១៩ ដងគ្រប់ក្របខណ្ឌប្រកួតក្នុងអំឡុងពេលជាប់ក្រុមឈុតធំដំបូងរបស់ Man United ក្នុងនោះមានកំណត់ត្រាឈ្នះ ៦ ដង ស្មើ ២ ដង និងចាញ់ ១១ ដង ដោយស៊ុតបញ្ចូលទីបាន ៥ ដង និង assist មួយដង។ដប់ប្រាំនៃការប្រកួតសរុបទាំងនោះគឺលេងនៅក្របខ័ណ្ឌ Premier League ដោយឈ្នះ ៥ ស្មើ ២ និងចាញ់ ៨ ខណៈ Rashford ស៊ុតបញ្ចូលទីបាន។ខ្សែប្រយុទ្ធរូបនេះបានស៊ុតបាល់បញ្ចូលទី៤ ដងទល់នឹង Assist ១គ្រាប់ ។Rashford បានលេងពេញ ៩០ នាទីនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីរដូវកាលមុន ប៉ុន្តែមិនអាចជួយ Man United យកឈ្នះលើ Man City បានទេ ខណៈដែល៨៦ក្រុមរបស់លោក Pep Guardiola បានយកឈ្នះក្នុងលទ្ធផល ២-១ ។

Marcus Rashford sends message after scoring Manchester derby winner

គ្រាប់បាល់ស៊ុតបញ្ចូលទី ២ គ្រាប់ក្នុងចំណោម ៤ គ្រាប់ក្នុងលីកទល់នឹង Man City បានកើតឡើងនៅកីឡដ្ឋាន Etihad ដូច្នេះគាត់ធ្លាប់រកបានគ្រាប់បាល់នៅក្រៅដី Man United ឈ្នះក្នុងការប្រកួត Derby ប៉ុន្តែ Rashford បានជួបបរាជ័យចាញ់ ៤ ដងក្នុងចំណោមការប៉ះទង្គិចគ្នា ៥ដងចុងក្រោយ។Rashford ក៏បានចូលលេងបាន៨៦នាទី ពេលទទួលភ្ញៀវ Man.City ដោយបរាជ័យក្នុងលទ្ធផល ៣-0 ក្នុងលីកកាលពីដើមរដូវកាលនេះផងដែរ។
ប្រភព:sportsmole
វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ
featured image

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ​ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕

ចុចអានបន្ត
អត្ថបទទាក់ទង