Close
Featured-Image
Haaland អាចបង្កើតកំនត់ត្រារកគ្រាប់បាល់ទល់ភ្ញៀវបិសាចក្រហមបានទេ? (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Erling Haaland នៅតែបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុម Man. City នៅរដូវកាល ២០២៣-២០២៤ ក្រោយស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី៦ ដងក្នុងការបង្ហាញខ្លួន ៣០លើកនៅគ្រប់ក្របខណ្ឌប្រកួតទាំងអស់។កីឡាករអន្តរជាតិន័រវេសរូបនេះរកបាន ១៧ គ្រាប់នៅ Premier Leagueមុនជំនួប Manchester Derby ជាមួយក្រុមភ្ញៀវបិសាចក្រហម Man.Utd នៅទឹកដី Etihad នាថ្ងៃអាទិត្យពោលគឺ Haaland បានផ្ញើរសារដាស់តឿនដល់គូប្រជែងដោយស៊ុតបញ្ចូលទីក្រុម Luton Town ចំនួន៥គ្រាប់ ក្នុងការប្រកួតពានរង្វាន់ FA Cupកាលពីដើមសប្តាហ៏នេះ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Erling Haaland is on track to crush Premier League records | CNNការប្រកួតនៅថ្ងៃអាទិត្យនេះ Haaland ត្រៀមបង្កើតកំនត់ត្រាពេលជួបម្ចាស់ជើងឯកអង់គ្លេស ២០ សម័យកាលក្នុងអាជីពអាជីពក្រោយធ្លាប់លេងប្រឈមនិង Man United ចំនួនបួនដងMan City ឈ្នះ៣ និងចាញ់១ខណៈHaaland ស៊ុតបាន ៥គ្រាប់ និង assists 3 ដង។ការប្រកួតចុងក្រោយនៅរដូវកាលចាស់គឺនៅទឹកដីEtihad Haaland ស៊ុតបញ្ចូលទី ៣ គ្រាប់Hat-trick និង Assist ២ដង ក្នុងជ័យជម្នះ ៦-៣ សម្រាប់ក្រុមរបស់លោក Guardiola ។ទោះជាយ៉ាងណាក៏ដោយ Haaland មិនអាចជួយក្រុមរបស់គាត់ឱ្យឈ្នះលើទឹកដី Old Trafford ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុននោះទេ ដោយ Man United បានយកឈ្នះ 2-1 នៅចំពោះមុខអ្នកគាំទ្ររបស់ពួកគេ។
Manchester City 5-1 Fulham: Erling Haaland fires second-half hat-trick as Citizens remain perfect with convincing win - Eurosport

ជួបគ្នាដើមរដូវកាលនេះ Man City ធ្វើដំណើរទៅកាន់ Old Trafford ក្នុងក្របខ័ណ្ឌ Premier League ខណៈ Haaland ស៊ុតបាល់បញ្ចូលទីពីរគ្រាប់ និងAssistមួយគ្រាប់ ។Haaland ក៏បានលេងពេញ 90 នាទីនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីរដូវកាលមុនជាមួយ Man United ប៉ុន្តែមិនអាចរកបានគ្រាប់បាល់ក៏ដោយ ខណៈ Man City បានយកឈ្នះក្នុងលទ្ធផល ២- ដើម្បីលើកពាន។ ទោះយ៉ាងណា Haaland ស៊ុតបញ្ចូលទីបានតែ 3 ដងប៉ុណ្ណោះក្នុង 6 ប្រកួត Premier League ចាប់តាំងពីត្រលប់មកពីរបួសជើង ប៉ុន្តែ 5 គ្រាប់របស់គេទល់នឹង Luton ក្នុង FA Cup លើកមុនបានបង្ហាញថា កីឡាករន័រវេសរូបនេះត្រលប់មករកភាពល្អបំផុតរបស់គេមុនការប្រកួត Manchester Derby ។

វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
CR7 ច្រាន់ចោលឱកាសលេងនៅ FIFA Club World Cup នៅពាក់កណ្តាលខែនេះ
featured image

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ​ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ​ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]

ចុចអានបន្ត
អត្ថបទទាក់ទង