
(អង់គ្លេស)៖ ខ្សែបម្រើកណ្តាល Joshua Kimmich របស់ក្លឹបយក្យនៅអាល្លឺមង់ Bayern Munich ត្រូវបានគេរាយការណ៍ថា បានកំណត់ចិត្តរបស់ខ្លួនលើការផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ Premier League នៅរដូវក្តៅនេះ ខណៈក្លឹបនៅ Premier League ២ គឺ Manchester United និង Manchester City កំពុងចាប់អារម្មណ៍ក្នុងការប្រជែងប្រមាញ់ចង់បានរូបគេមករួមក្រុម។
គួរកត់សម្គាល់ថា កីឡាករវ័យ ២៩ឆ្នាំរូបនេះ គឺជាកីឡាករដ៏រឹងមាំ និងសំខាន់ខ្លាំងសម្រាប់ក្លឹបយក្ស Bayern ចាប់តាំងពីផ្លាស់មកចូលរួមក្នុងឆ្នាំ ២០១៥ ដោយបានបង្ហាញខ្លួន ៣៧៥ប្រកួត នៅគ្រប់ការប្រកួតទាំងអស់ និងស៊ុតបញ្ចូលទីបាន ៤១គ្រាប់ ផងដែរ។ ជាក់ស្តែង Kimmich កំពុងរីករាយនឹងការលើកពាននៅឯកីឡដ្ឋាន Allianz Arena មកដល់បច្ចុប្បន្ននេះ ដោយបានឈ្នះពានលីគ Bundesliga ៨ដងជាប់ៗគ្នា និងបានលើកពាន UCL ក្នុងឆ្នាំ ២០១៩-២០។
គួរជម្រាបផងដែរថា ដើម្បីបញ្ចប់ការស្នាក់នៅក្លឹបអស់រយៈពេលជាង ៩ឆ្នាំ នៅ Bayern រូបគេចង់ផ្លាស់ពីអាល្លឺម៉ង់ទៅលេងនៅ Premier League មុនយុទ្ធនាការ ២០២៤២៥ បើកដំណើរការ នេះបើយោងតាមសារព័ត៌មាន HITC បានចេញផ្សាុយ៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



