
(អាល្លឺម៉ង់)៖ ម្ចាស់ជើងឯក Bundesliga អាល្លឺម៉ង់ Bayern Munich ត្រូវបានគេរាយការណ៍ដោយ Daily Mail ថាកំពុងគ្រោងនឹងផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ សម្រាប់ខ្សែការពារឆ្វេងហង្សក្រហម Liverpool កីឡាករ Andy Robertson មុនពេលទីផ្សារដោះដូររដូវក្តៅ។ ជាមួយគ្នានេះដែរ បន្ទាប់ពីមានរបាយការណ៍ថាខ្សែការពារ Alphonso Davies របស់ Bayern ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយក្លឹបយក្ស La Liga ក្លឹបអធិរាជស Real Madrid នៅចុងរដូវកាល។
ត្រលប់ទៅឆ្នាំ ២០១៧ លោក Jurgen Klopp បានចុះហត្ថលេខាលើ Robertson ពីក្រុម Hull City ក្នុងតម្លៃខ្លួនត្រឹម ៨លានផោន ខណៈបច្ចុប្បន្នកីឡាករស្កុតឡេនបានអភិវឌ្ឍទៅជាខ្សែការពារដ៏ល្អបំផុតមួយនៅក្នុងពិភពលោក ដោយបានដើរតួយ៉ាងសំខាន់ក្នុងភាពជោគជ័យនាពេលថ្មីៗកន្លងទៅនេះសម្រាប់ហង្សក្រហម។
ទោះបីជា Robertson នឹងមានអាយុ ៣០ឆ្នាំ នៅខែក្រោយក៏ដោយ ប៉ុន្តែ Bayern ជឿថារូបគេនៅតែមានថាមពលគ្រប់គ្រាន់ និងតុល្យភាពស្រដៀងគ្នាដែល Davies មាន៕
ប្រភព៖ SPORTBIBLE

ក្រុមបិសាចក្រហម Man. United បានធ្វើការដេញថ្លៃសម្រាប់ការចរចរចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើម RB Leipzig គឺ Benjamin Seskoរហូតដល់ទៅទឹកប្រាក់ចំនួន 85 លានអឺរ៉ូ (ស្មើនិង73.8 លានផោន) ។ផ្ទុយទៅវិញរយៈពេល១ថ្ងៃទៅហើយMan.Utdនៅមិនទាន់ទទួលការឆ្លើយតប Yes រឺ No ទេ ប៉ុន្តែក្រុមជើងឯកអង់គ្លេសជឿជាក់ថាវាគឺជាតម្លៃដ៏សមរម្យមួយសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវេនីវ័យ 22 ឆ្នាំរូបនេះ សម្រាប់ការផ្លាស់មកកាន់ទឹកដី Old Trafford ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធ្ងន់ករមែនទែន! អតីតខ្សែការពារ Arsenal រងបទចោទលើការរំលោភសេពសន្ធវៈ ៦ករណី សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញក្លឹបប្រជែងលីក EPLគឺ Newcastle United ក៏ចង់បាន Sesko ដូចគ្នាខណៈម្ចាស់ជើងឯក EFL Cup 2025 បានដេញថ្លៃមុន Man.Utd នៅទឹកប្រាក់ 80 លានអឺរ៉ូ រួចទៅហើយស្មើនិង (69.5 លានផោន) ខណៈក្រុមលោក […]



