
បរទេសៈ Real Madrid ត្រូវបានគេរាយការណ៍ថា មានគំនិតក្នុងការចុះហត្ថលេខាយក Raphael Varane និង Casemiro ពី Manchester United សារជាថ្មីម្តងទៀត។ យោងតាមសារព័ត៌មាន Fichajes បានចុះផ្សាយថា មន្ត្រីរបស់ Real កំពុងតាមដានស្ថានភាពក្នុងករណីដែលការធានាកិច្ចព្រមព្រៀងសម្រាប់កីឡាករម្នាក់ ឬកីឡាករណាមួយក្លាយជាលទ្ធភាពមួយ។ Varane គឺជាជម្រើសដែលទំនងបំផុត ដោយសារតែកិច្ចសន្យាបច្ចប្បន្នរបស់ខ្សែការពាររូបនេះនឹងផុតនៅខែកក្កដា ហើយតំបន់ការពារកណ្តាលរបស់ Real Madrid ក៏កំពុងមានចន្លោះប្រហោងដោយសារតែបញ្ហារបួសកីឡាករដូចគ្នា។ ក្នុងករណី Casemiro ការវិលត្រឡប់ទៅកាន់ Real អាចមានភាគរយតិច ប៉ុន្តែស្ថានភាពប្រឈមនឹងបញ្ហាហិរញ្ញវត្ថុរបស់ United អាចកំណត់ថាពួកគេនឹងបើកចំហសម្រាប់ការលក់ខ្សែបម្រើរូបនេះដូចគ្នា៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



