Close
Featured-Image
Prediction: Liverpool អាចផ្តួល​ Luton ដើម្បីរក្សាតំណែងកំពូលតារាងបានទេ?
ទំហំអក្សរ
តូច
ធំ

ការប្រជែងតំណែងជើងឯកក្របខណ្ឌ Premier League នៅតែបន្តក្តីសង្ឃឹមខណៈLiverpool ចង់រក្សាកំនត់ត្រាមិនដែលចាញ់ ២៥ ប្រកួតក្នុងផ្ទះនៅពេលពួកគេបើកទ្វារកីឡដ្ឋាន Anfield ដើម្បីស្វាគមន៍ក្រុមភ្ញៀវ Luton Town សម្រាប់ការប្រកួតពាក់កណ្តាលសប្តាហ៍នៅវេលាម៉ោង ២និង ៣០នាទីឈានចូលថ្ងៃព្រហស្បត្ត័ស្អែកនេះ។គួរកត់សម្គាល់ថាLiverpool បានបន្តឈរនៅលើកំពូលតារាងក្រោយផ្តួល Brentford ៤-១ កាលពីថ្ងៃសៅរ៍សប្តាហ៏មុនខណៈ Luton ត្រូវបាន Man. United ផ្តួលដល់ទឹកដី ក្នុងលទ្ធផល២ទល់និង១។៦ប្រកួតចុងក្រោយរបស់ Liverpool នៅក្របខណ្ឌ EPL គឺឈ្នះ៦ស្មើ១ ឈរនៅលេខរៀងទី១ ខណៈLuton ឈ្នះ១ស្មើ២និងចាញ់៣ឈរនៅលេខរៀងទី១៨។
Emotional Diaz goal rescues draw for Liverpool against lowly Luton | Reuters
១.ប្រវត្តិជួបគ្នា
ក្រុមទាំងពីរជួបគ្នា៥ដងចុងក្រោយគឺ Liverpool ឈ្នះ៣ និង ស្មើគ្នា២ដង ខណៈជួបគ្នាលើកចុងក្រោយកាលពីថ្ងៃទី៥វិច្ចិកា ២០២៣ឆ្នាំមុនស្មើគ្នា ១ទល់និង១។
២.ពត៌មានក្រុមLiverpool(ម្ចាស់ផ្ទះ)
Liverpool អាច​នឹង​គ្មាន​កីឡាករ​ច្រើន​ដល់​ទៅ​៩​នាក់​សម្រាប់​ការ​ស្វាគមន៍ Luton ខណៈ Curtis Jones, Diogo Jota និង Darwin Nunez ទាំងអស់ត្រូវបានដកចេញក្រោយជួបបញ្ហារបួសពេលផ្តួលBrentford កាលពីចុងសប្តាហ៍មុន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKelleher; Gomez, Quansah, Van Dijk, Robertson; Gravenberch, Endo, Mac Allister; Salah, Gakpo, Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៣.ពត៌មានក្រុមLuton(ភ្ញៀវ)
Marvelous Nakamba, Tom Lockyer និង Mads Andersen អវត្តមានដោយសាររបួសសម្រាប់ក្រុមភ្ញៀវ។ កីឡាករចំណូលថ្មី Daiki Hashioka នៅតែមានឪកាសចូលលេងក្រោយផ្ទេរមកកាលពីខែមករា។Elijah Adebayo បាន​របួស​សរសៃពួរ​ក្នុង​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​មុន​ពេល​ចាញ់ Manchester United កាល​ពី​ថ្ងៃ​អាទិត្យ នៅតែមិន់ទាន់ច្បាស់ថាអាចចូលលេងបានរឺអត់ទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKaminski; Bell, Osho, Mengi; Ogbene, Barkley, Lokonga, Doughty; Townsend, Chong; Morris
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Liverpool៣:០Luton Town
ប្រភព:whoscored &sportskeeda&sportsmole

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
Liverpool នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះពីក្លឹបរួមលីក(មាន២វីដេអូ)
featured image

បើទោះបីជាបានបំពេញការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំងពីក្លឹប Eintracht Frankfurt គឺHugo Ekitike ក្នុងតម្លៃផ្តល់ទៅអោយដំបូងគឺ ៦៩ លានផោនក៏ដោយ ផ្ទុយទៅវិញខ្សែប្រយុទ្ធ Alexander Isak នៅតែមានចេតនាចង់ស្វែងរកជម្រើសរបស់គាត់សម្រាប់ការចាកចេញពីទឹកដី St.James Park នៅរដូវក្តៅនេះពោលគឺបន្ទាប់ពីខកខានដំណើរទេសចរណ៍ការប្រកួតកំដៅសាច់ដុំមុនរដូវកាលថ្មីចាប់ផ្តើមនៅទ្វីបអាស៊ី ។ក្លឹបបានជ្រើសរើសកីឡាករចំនួន ៣០ នាក់ ប៉ុន្តែ ខ្សែប្រយុទ្ធស៊ុយអែតIsak មិនបានរួមដំណើរដោយអវត្តមានដោយសាររបួសភ្លៅ។សម្រាប់ Liverpool នៅតែចាប់អារម្មណ៍លើការនាំយកកីឡាករវ័យ ២៥ ឆ្នាំ មកកាន់ទឹកដី Anfield ខណៈអ្នកចាត់ការក្លឹប Newcastle លោក Eddie Howe បាននិយាយថា Isak នឹងក្លាយជាផ្នែកមួយនៃក្រុមសម្រាប់ការប្រកួតនៅប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះពីក្លឹបរួមលីក(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Isak ស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ក្នុងការបង្ហាញខ្លួនសរុបគ្រប់ការប្រកួត៤២លើកសម្រាប់ Newcastle កាលពីរដូវកាលមុនខណៈ Newcastle ទក់សាច់ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Celtic […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829