ទោះបីធ្លាក់ទម្រង់ ប៉ុន្តែលោក Sir Jim នៅតែមានបំណងចង់រក្សាខ្សែប្រយុទ្ធម្នាក់នៅក្លឹប Man Utd បន្តទៀត

Published 2 years ago
1.6K Views
ទំហំអក្សរ
តូច
ធំ

បរទេស៖ ម្ចាស់ភាគហ៊ុន២៥ភាគរយថ្មីរបស់ក្លឹប Manchester United លោក Sir Jim Ratchliffe ត្រូវបានគេរាយការណ៍ថា បានបង្ហាញចំណាប់អារម្មណ៍លើការរក្សាទុកខ្សែប្រយុទ្ធ Marcus Rashford នៅ Old Trafford បន្តទៀត បើទោះបីបច្ចុប្បន្នក្លឹប PSG បានបើកការចាប់អារម្មណ៍លើខ្សែប្រយុទ្ធអង់គ្លេសរូបនេះយ៉ាងណាក្តី។ បើយោងទៅតាម Football Insider បានចុះផ្សាយថា ម្ចាស់ភាគហ៊ុនថ្មីរបស់ក្លឹប Manchester United គឺក្រុមហ៊ុន INEOS របស់លោក Sir Jim បានរក្សាចំណាប់អារម្មណ៍ចង់ឲ្យ Marcus Rashford នៅ Man Utd បន្តទៀត ។ របាយការណ៍នេះបានអះអាងថា បុរសវ័យ 71 ឆ្នាំ និងនាយកប្រតិបត្តិផ្សេងទៀតសម្រាប់បិសាចក្រហម “ដឹងពីអ្វីដែល Rashford អាចធ្វើបានល្អបំផុត” បន្ទាប់ពីទទួលបានផលិតភាពកាលពីរដូវកាលមុន៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Manchester United's Marcus Rashford celebrates scoring against Wolverhampton Wanderers on February 1, 2024

Related Articles
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829