
ខ្សែប្រយុទ្ធ(រ៉ាស់ម៉ើស ហុច្សឡាន់) Rasmus Hojlund របស់ក្រុមបិសាចក្រហម Man. United បានក្លាយជាកីឡាករវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Premier League ដែលរកគ្រាប់បាល់ស៊ុតបញ្ចូលទីសម្រាប់ការប្រកួត៦ លើកចុងក្រោយជាប់គ្នា។មានវ័យត្រឹមតែ ២១ ឆ្នាំ និង១៤ ថ្ងៃប៉ុណ្ណោះកីឡាករអន្តរជាតិដាណឺម៉ាករូបនេះបានស៊ុតបញ្ចូលទី២គ្រាប់តែម្នាក់ឯងទល់និងនឹងក្រុមម្ចាស់ផ្ទះ Luton Town សម្រាប់ជ័យជំនះ២ទល់និង១កាលពីថ្ងៃអាទិត្យ។
Rasmus Hojlund ឥឡូវនេះបានស៊ុតបញ្ចូលទីក្នុង ៦ ប្រកួតជាប់ៗគ្នា បន្ទាប់ពីស៊ុតបញ្ចូលទីក្នុងការបង្ហាញខ្លួន ១៤លើកដំបូង ក្នុងលីក។សរុបមកHojlundរកបាន ១៣ គ្រាប់និង Assist ២ដងក្នុងការបង្ហាញខ្លួន ៣០ ប្រកួតសម្រាប់ក្រុម Manchester United និងស៊ុតបញ្ចូលទីបាន 7 គ្រាប់ក្នុងការបង្ហាញខ្លួន ២០ ប្រកួតក្នុងលីក។Hojlund បានក្លាយជាសមាជិកដ៏សំខាន់ក្រោយផ្ទេរពីAtalanta មកកាន់ទឹកដី Old Trafford ក្នុងតម្លៃខ្លួន ៧២ លានផោននៅដើមរដូវកាលនេះ។
ប្រភព:BBC
វីដេអូ:

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



