
ម្ចាស់ជើងឯកទ្វីបអ៊ឺរ៉ុបប្រាំពីរសម័យកាល AC Milan បានធ្វើអោមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីពួកគេបរាជ័យចាញ់ក្រុម Monza ក្នុងលទ្ធផល ៤ទល់និង២ សម្រាប់ការប្រកួតនៅលីកកំពូលSerieA កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ក្រុមភ្ញៀវ AC.Milan ក្រោយត្រូវម្ចាស់ផ្ទះនាំមុខ២ទល់និង០ ពួកគេបាត់បង់កីឡាករខ្សែប្រយុទ្ធ Luka Jovic នៅនាទីទី៥២ ខណៈខ្សែប្រយុទ្ធជើងចាស់់ Olivier Giroud និង Christian Pulisic មានឪកាសវាយបកបាន២គ្រាប់ មកវិញប៉ុន្តែ។ប៉ុន្តែគ្រាប់បាល់បញ្ចូលទីក្នុងម៉ោងបន្ថែមពី Warren Bondo និង Lorenzo Colombo បានផ្តល់ឱ្យ Monza អោយរកបានជ័យជម្នះជាលើកដំបូងលើក្រុមAC. Milan ។
ការបរាជ័យចំពោះក្លឹបតូចមួយនៅជាយក្រុង Milan ភាគឦសានមានន័យថាក្រុមរបស់លោក Stefano Pioli ស្ថិតនៅលេខរៀងទី 3 ដោយមានពីរពិន្ទុតាមពីក្រោយក្រុមលេខ 2 Juventus ចំនួន 2 ពិន្ទុ និងនៅពីក្រោមមុខក្រុម Inter ចំនួន 11 ពិន្ទុ។
Inter បានយកឈ្នះ Salernitana ក្នុងលទ្ធផល 4-0 កាលពីថ្ងៃសុក្រ ខណៈដែល Juventus បានបាត់បង់ពីរពិន្ទុក្នុងលទ្ធផលស្មើ 2-2 នៅលើទឹកដីក្រុម Verona កាលពីថ្ងៃសៅរ៍។AC.Milan នឹងត្រូវប្រកួតបន្ទាប់នៅថ្ងៃព្រហស្បតិ៍ នៅពេលដែលពួកគេប្រកួតជើងទី 2 នៃការប្រកួតជម្រុះ Europa League របស់ពួកគេជាមួយនឹងក្រុម Rennes បន្ទាប់ពីយកឈ្នះ 3-0 នៅលើទឹកដីខ្លួនឯងក្នុងជើងទីមួយ។
ប្រភព:BBC
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



