លោក Ten Hag សារភាពថា MAN UTD នៅតែ «ផុយស្រួយ» ខណៈកីឡាករ ២រូប មានឱកាសបញ្ចប់ទីច្រើន
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Erik ten Hag បានសារភាពថាក្រុមរបស់គាត់នៅតែ “ផុយស្រួយ” បើទោះបីជាការទទួលជ័យជម្នះ ២-១ លើក្រុម Luton Town កាលពីយប់ថ្ងៃអាទិត្យក៏ដោយ។ ត្រឹម ៧នាទី ខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាក Rasmus Hojlund បានស៊ុតបាល់បញ្ចូលទី២គ្រាប់នាំមុខក្រុមម្ចាស់ផ្ទះ ខណៈនៅនាទី១៤ ខ្សែប្រយុទ្ធ Carlton Morris ស៊ុតតាមបាន ១គ្រាប់វិញ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

គួរកត់សម្គាល់ថា បន្ទាប់ពីចប់ការប្រកួត លោក Erik ten Hag បានប្រាប់អ្នកយកព័ត៌មានថា «ភាពផុយស្រួយ [ពេលខ្លះ] ដោយសារតែយើងមិនបានចាប់យកឱកាស ខ្ញុំគិតថាយើងគួរតែរកបានគ្រាប់បាល់បានច្រើនជាងនេះ បន្ទាប់ពីយើងនាំមុខ ២:០ ទៅហើយ។ ប្រសិនបើ Rashford និង Garnacho ធ្វើបានវាអាចនឹង ៣:០ ឬ ៤:០»។ ជម្រាបផងដែរថា Man United បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ ក្នុងតារាង Premier League ដោយមាន ៣ពិន្ទុ នៅពីក្រោយក្រុមលេខ៥ Tottenham Hotspur ខណៈដែលពួកគេកំពុងតាមពីក្រោយក្រុម Aston Villa ៥ពិន្ទុ ស្របពេលហង្សក្រហម Liverpool កំពុងឈរនៅកំពូលតារាង៕

សូមទស្សនានូវវីដេអូខាងក្រោម៖

ប្រភព៖ SportsMole
Article Tags
Related Articles