
(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាផ្តល់ខ្សែការពារ Victor Lindelof ទៅឱ្យក្លឹបនៅអ៊ីតាលី Inter Milan ជាថ្នូរនៃការផ្លាស់ទិញកីឡាករ Benjamin Pavard ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅឈានមកដល់។
យោងតាមសារព័ត៌មាន InterLive បានឱ្យដឹងថា Man United នៅតែចាប់អារម្មណ៍លើ Pavard ដោយគ្រូបង្វឹកក្រុមបិសាចក្រហមលោក Erik ten Hag ចង់ស្វែងរកលទ្ធភាពនៃការនាំយករូបគាត់មកកាន់ទឹកដី Old Trafford។ ទន្ទឹមនឹងនេះដែរ កីឡាករអន្តរជាតិស៊ុយអែត ត្រូវបានគេរំពឹងថានឹងចាកចេញពីបិសាចក្រហមនៅចុងបញ្ចប់នៃយុទ្ធនាការឆ្នាំ ២០២៣-២៤។
គួរកត់សម្គាល់ថា កីឡាករវ័យ ២៩ឆ្នាំ បានបង្ហាញខ្លួន ២០ដង សម្រាប់ Man United ក្នុងរដូវកាលនេះ រួមទាំងការបង្ហាញខ្លួនចំនួន ១៤ដង ក្នុងក្របខ័ណ្ឌ Premier League ខណៈបំណងប្រាថ្នារបស់ Lindelof គឺចង់លេងនៅក្នុងជម្រើស១១នាក់ដំបូង។ ងាកមកខ្សែការពារបារាំង (Pavard) វិញ បើទោះបីជាចុះកុងត្រានៅ San Siro មានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៨ ក៏ដោយ ប៉ុន្តែត្រូវបានគេគិតថា Inter នឹងសុខចិត្តលក់រូបគេក្នុងតម្លៃដ៏សមរម្យមួយក្នុងទីផ្សារដោះដូរខាងមុខ៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



