(អេស៉្បាញ)៖ តាមសេចក្តីរាយការណ៍ បានបង្ហាញថា ក្លឹបអធិរាជស Real Madrid នឹងពិចារណាលើការផ្តល់ជូនកីឡាករបូកជាមួយសាច់ប្រាក់ សម្រាប់ខ្សែប្រយុទ្ធ Marcus Rashford របស់ក្រុមបិសាចក្រហម Manchester United នៅរដូវក្តៅក្នុងទីផ្សារដោះដូរកីឡាករខាងមុខនេះ។ ជាមួយគ្នានេះដែរ កីឡាករលេខ ១០ របស់ Man United ស្ថិតក្រោមកិច្ចសន្យានៅ Old Trafford រហូតដល់ខែមិថុនា ឆ្នាំ២០២៦។
របាយការណ៍បានបន្ថែមថា ម្ចាស់ជើងឯក UCL ១៤សម័យ នឹងពិចារណាផ្តល់សាច់ប្រាក់បូកនឹងខ្សែបម្រើស្លាប Takefuso Kubo ជាថ្នូរនឹងកាដោះដូរជាមួយ Rashford។ ដោយឡែក បច្ចុប្បន្ននេះខ្សែបម្រើជប៉ុន Kubo កំពុងលេងនៅក្លឹប Real Sociedad ក្នុងកុងត្រាដល់ឆ្នាំ២០២៩ ប៉ុន្តែ Real Madrid មានលក្ខខណ្ឌក្នុងការទិញយករូបគេត្រលប់មកក្លឹបវិញក្នុងតម្លៃ ៣០លានអឺរ៉ូ ហើយវាប្រាកដណាស់ថា ប្រសិន Man Utd យល់ព្រមលើលក្ខខណ្ឌទាំង២នេះ ក្លឹប Real Madrid នឹងត្រូវចំណាយទឹកប្រាក់ ១២០លានផោន បន្ថែមលើតម្លៃខ្លួន Rashford។
គួរជម្រាបផងដែរថា ក្រុមរបស់លោក Carlo Ancelotti កំពុងស្ថិតក្នុងការស្វែងរកខ្សែប្រយុទ្ធថ្មីនៅរដូវក្តៅនេះ ដោយ Rashford ក៏ស្ថិតក្នុងចំណោមបញ្ជីគោលដៅផ្ទេររបស់ពួកគេផងដែរ រួមជាមួយនឹងមិត្តរួមក្រុម Rasmus Hojlund, តារាឆ្នើម Paris Saint-Germain កីឡាករ Kylian Mbappe និងក្នុងពេលថ្មីនេះ បានចាប់អារម្មណ៍លើ Haaland ផងដែរ៕
ប្រភព៖ SportsMole