Close
Featured-Image
មិនទាន់ទិញបាន De Ligt ផង!​ ឥឡូវ MAN UTD ចង់បានខ្សែប្រយុទ្ធដ៏មានសក្តានុពលម្នាក់នេះទៀត
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានកំណត់អត្តសញ្ញាណលើខ្សែប្រយុទ្ធឆ្នើម Lautaro Martinez របស់ក្លឹបយក្សនៅអ៊ីតាលី Inter Milan ហើយបានចាត់ទុកថាជាគោលដៅដ៏សក្តានុពលសម្រាប់ទីផ្សារដោះដូរកីឡាករនារដូវក្តៅ នេះបើតាមសារព័ត៌មាន Fichajes បានចុះផ្សាយ កាលពីម្សិលមិញ។ ទន្ទឹម​នឹងនេះដែរ ក្លឹបបិសាចក្រហម ចង់ពង្រឹងតំបន់ប្រយុទ្ធបន្ថែម ខណៈដែលក្លឹបយល់ថា ការចុះកុងត្រានាំយក Rasmus Hojlund មកកាន់ទឹកដី Old Trafford ក្នុងតម្លៃផ្ទេរ ៧២លានផោន ពីក្លឹប Atalanta គឺមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Manchester United 'considering summer move for Inter's Martinez'

ជាក់ស្តែង Antony Martial ត្រូវបានគេរំពឹងថានឹងចាកចេញពីក្លឹប ដោយគ្មានតម្លៃខ្លួនទៀតសោត ដូច្នេះវាជាហេតុផលមួយក្នុងការស្វែងរកខ្សែប្រយុទ្ធថ្មី នៅរដូវកាលបន្ទាប់។ ហើយមិនតែប៉ុណ្ណោះ អ្នកចាត់ការទូទៅលោក Erik ten Hag បានឃ្លាំមើល និងថ្លឹងថ្លែងពីសមត្ថភាពរបស់ម្ចាស់ជើងឯក World Cup ឆ្នាំ២០២២ រូបនេះ ជាយូរណាស់មកហើយ។

Manchester United manager Erik ten Hag pictured on February 1, 2024

បច្ចុប្បន្ន Martinez ស្ថិតក្រោមកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០២៦ ប៉ុន្តែគាត់កំពុងពិភាក្សាជាមួយក្រុម Inter ជុំវិញការបន្តស្នាក់នៅជាមួយក្លឹបបន្ត។ បើទោះជាយ៉ាងនេះក្តី ក្លឹបបិសាចក្រហម នឹងត្រូវរិះរកវីធីបញ្ចុះបញ្ចូលកីឡាករអាហ្សង់ទីនរូបនេះ ឲ្យចាកចេញពីអ៊ីតាលី និងផ្ទេរមករួមទ្រនំជាមួយខ្លួនឲ្យខាន់តែបាន។ គួរបញ្ជាក់ផងដែរថា ប្រធានក្រុម Inter បច្ចុប្បន្នកំពុងរីករាយនឹងយុទ្ធនាការដ៏ជោគជ័យ ដោយបានស៊ុតបញ្ចូលទី ២២គ្រាប់ និង assists ៥ដង ក្នុងការប្រកួត ៣០លើក៕

Inter Milan's Lautaro Martinez celebrates scoring their second goal on November 4, 2023

ប្រភព៖ SportsMole

អត្ថបទទាក់ទង
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829