
(អង់គ្លេស)៖ ខ្សែប្រយុទ្ធ Anthony Martial នឹងត្រូវបានផ្តល់ឱកាសឱ្យត្រលប់ទៅប្រទេសបារាំងវិញនៅពេលដែលកិច្ចសន្យារបស់គាត់នៅក្រុមបិសាចក្រហម Manchester United ផុតកំណត់នៅរដូវក្តៅនេះ។ ទន្ទឹមនឹងនេះផងដែរ អតីតក្លឹប Monaco និង Marseille ស្ថិតក្នុងចំណោមក្លឹប ដែលបានបង្ហាញការចាប់អារម្មណ៍ខ្លាំងលើខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំ ដែលបច្ចុប្បន្នកំពុងទទួលរងរបួស។
ជាមួយគ្នានេះដែរ Man United មិនមានគម្រោងទទួលយកជម្រើស ១ឆ្នាំបន្ថែម ដើម្បីបន្តកិច្ចសន្យាឲ្យ Martial ឡើយ។ នោះមានន័យថា Martial នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន ខណៈដែល United នឹងត្រូវការកាត់បន្ថយលើវិក្កយបត្រប្រាក់ឈ្នួលរបស់ពួកគេផងដែរ។ ដោយឡែក Martial សង្ឃឹមថានឹងបញ្ចប់ការស្នាក់នៅរយៈពេលប្រាំ ៨ឆ្នាំ នៅ Man Utd ប៉ុន្តែឥឡូវនេះ គឺត្រូវបានក្លឹបដកចេញរហូតដល់ខែមេសា ដោយសារបញ្ហាក្រលៀន។
គួរកត់សម្គាល់ថា ក្លឹប Marseille, Fenerbahce និងក្លឹបនៅ Saudi Arabia ជាច្រើន សុទ្ធតែសម្លឹងមើលនៃការផ្លាស់ប្តូរនាខែមករា ប៉ុន្តែពួកគេបានងាកចេញវិញ ដោយសារបញ្ហារបួស។ រំលឹកដែរថា កីឡាករសញ្ជាតិបារាំងរូបនេះ បានចូលរួមជាមួយ United ក្នុងកិច្ចព្រមព្រៀង ៤៤.៥លានផោន។ លើសពីនេះ ក្នុងរដូវកាលដែលរងរបួស ៤ លើកចុងក្រោយ រូបគេស៊ុតបានត្រឹមតែ ១២គ្រាប់ ក្នុងការបង្ហាញខ្លួន ៩៣លើក នៅ Premier League។ សរុបមកវិញ លោក Erik ten Hag កំពុងសម្លឹងឃើញខ្សែប្រយុទ្ធ Brian Brobbey របស់ក្រុម Ajax ដែលជាកូនសិស្សគាត់ ដើម្បីជំនួស Martial៕
ប្រភព៖ THE SUN

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕



