Liverpool បានវិលមកឈរលើកំពូលតារាង EPL វិញ ខណៈដែលពួកគេបានផ្តួលក្រុមភ្ញៀវ Burnley ៣ទល់និង១ នៅចំពោះមុខហ្វូងអ្នកគាំទ្រនាកីឡដ្ឋាន Anfieldចំនួន៥៩,៨៩៦នាក់កាលពីយប់ថ្ងៃសៅរ៏នេះ ។ ក្រុមលោក Jurgen Klopp បានឆ្លើយតបយ៉ាងស័ក្តសមក្រោយបរាច័យកាលពីចុងសប្តាហ៍មុនក្រោមថ្វីជើង Arsenal ខណៈជ័យជំនះសប្តាហ៏ទី២៤បាននាំអោយពួកគេឈរពីលើក្រុមការពារតំណែងជើងឯក Manchester Cityត្រឹម២ពិន្ទុ បើទោះបីជា Man.City បានផ្តួលEverton ដោយលទ្ធផល ២ទល់និង០ ក៏ដោយ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សLiverpool មិនមានអ្នកចាំទីជម្រើសដំបូង Alisson ដោយសារជំងឺ ប៉ុន្តែអ្នកចាំទី Caoimhin Kelleher បានធ្វើការសង្គ្រោះយ៉ាងល្អ ដើម្បីបដិសេធ David Datro Fofana ព្យាយាមវាកបកតាមស្មើវិញ នៅពេលដែលពិន្ទុម្ចាស់ផ្ទះនាំមុខ ២ទល់និង១ ។ក្រុម Man.City ដែលលេងមុន Liverpool ជាង២ម៉ោង បានឈរនៅកំពូលតារាងបណ្តោះអាសន្នបានបន្តិច មុនពេល Liverpool ឡើងមកឈរនៅកំពូលតារាងវិញខណៈ Man.City លេងតិច ជាងពួកគេ១ប្រកួត(សប្តាហ៏ទី២៣ទល់និង២៤ )ខណៈក្រុម Burnley នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ ១៩បាតតារាងនិងមានគម្លាត ៦ពិន្ទុពីតំបន់សុវត្ថិភាព ។
ប្រភព: BBC
វីដេអូ:
វីដេអូ:Man.city vs Everton