
បរទេស៖ Eddie Nketiah បានស៊ុតបាល់បញ្ចូលទី២ គ្រាប់ ខណៈដែល Arsenal បានឆ្លងកាត់ការសាកល្បងដ៏ធំនៃដំណើរឆ្ពោះទៅកាន់ជើងឯក Premier League របស់ពួកគេជាមួយនឹងជ័យជម្នះដ៏គួរឱ្យរំភើប 3-2 លើក្រុម Manchester United នៅ Emirates ។
ការប្រកួតគឺបានចាប់ផ្តើមឡើងដោយការរកគ្រាប់បាល់នាំមុខដោយខ្សែប្រយុទ្ធឆ្នើម Marcus Rashford ដោយក្រោយមកយុវជនវ័យក្មេង ដ៏មានទេពកោសល្យ Saka បានដាក់មួយវិញតាមស្មើ មុននឹង Nketiah បានរកគ្រាប់បាល់ទី២ ធ្វើឲ្យ Arsenal នាំមុខវិញ ដោយក្រោមត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ខ្សែការពារឆ្នើម Lisandro Martinez ក៏អាចមានឱកាសតែតចូលមួយគ្រាប់តាមស្មើវិញ។ ដោយការប្រកួតត្រូវលេងរហូតដ៏នាទី៩០ ទើបចាប់ផ្តើមមានគ្រាប់បាល់សារជាថ្មីដោយ Eddie Nketiah ម្តងទៀត ដែលជាគ្រាប់បាល់ជ័យជម្នះដល់ Arsenal។

បន្ទាប់ពីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់ទល់នឹង Bournemouth ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលក្នុងទីក្រុង Chicago កាលពីថ្ងៃពុធខ្សែប្រយុទ្ធអន្តរជាតិដាណឺម៉ាក Rasmus Hojlund របស់ក្រុមMan. United អាចនិងត្រូវក្លឹបដាក់លក់ ក្នុងតម្លៃត្រឹមតែ 30លានផោនប៉ុណ្ណោះ។ប្រភពពី BBC បានចុះផ្សាយថាៈទោះបីជាបានឆ្លើយសំនួរអ្នកកាសែតក្រោយចប់ការប្រកួតថាសាម៉ីខ្លួនចង់បន្តអាជីពនៅទឹកដី Old Trafford ប៉ុន្តែការចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លូវេនី Benjamin Sesko របស់ RB Leipzig នៅតែធ្វើអោយអនាគតរបស់កីឡាករអន្តរជាតិន័រវេរូបនេះជួបភាពមិនច្បាស់លាស់។អត្ថបទកំពុងចាប់អារម្មណ៍៖ Son ពណ៌នាពី Tottenham និងត្រៀមចាកចេញទៅក្លឹបថ្មី(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រសិន Hojlund ត្រូវបានលក់ក្នុងតម្លៃ 30 លានផោន វានឹងជាការខាតបង់សម្រាប់ Man Utd ដោយសារតែក្លឹបបានចុះហត្ថលេខានាំយករូបគេក្នុងតម្លៃរហូតដល់ទៅ 43 លានផោនឯណោះពីក្លឹបAtalantaហើយ រូបគេមានកិច្ចសន្យា ២ ឆ្នាំទៀតជាមួយក្លឹប។ United បានចំណាយប្រាក់ជិត 130 លានផោននៅរដូវក្តៅនេះដើម្បីទិញកីឡាករឆ្នើមមានដូចជា Bryan Mbeumo និង Matheus […]



