Marouane Fellaini អតីតខ្សែបម្រើ Everton និង Manchester United បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយ។កីឡាករវ័យ ៣៦ ឆ្នាំធ្លាប់បានបង្ហាញខ្លួនចូលលេង ៨៧លើកឱ្យបែលហ្ស៊ិក និងបានបង្ហាញខ្លួននៅ World Cup ២ ដងនោះបានបញ្ចប់អាជីពលើកឆាកអន្តរជាតិចាប់តាំងពីឆ្នាំ ២០១៩ កន្លងមក។Fellaini បានចូលរួមជាមួយ Everton ពី Standard Liege ក្នុងឆ្នាំ ២០០៨ ហើយបានផ្លាស់ទៅចូលរួមជាមួយMan. United ក្នុងឆ្នាំ ២០១៣ ដោយសារអតីតគ្រូបង្វឹកលោក David Moyes មុនពេលចុះហត្ថលេខាជាមួយក្លឹប Shandong Luneng របស់ Chinese Super League ក្នុងឆ្នាំ ២០១៩។
គាត់បានបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Premier League ចំនួន១៤១ លើកសម្រាប់ក្រុម Everton ដោយស៊ុតបញ្ចូលទីបាន ២៥ គ្រាប់ និងស៊ុតបញ្ចូលទីបាន ១៤ ដង។Fellaini ស៊ុតបញ្ចូលទីបាន ២២ គ្រាប់ក្នុងការបង្ហាញខ្លួន ១៧៧ ប្រកួតទាំងអស់សម្រាប់Man. United និងបានជួយឱ្យយក្រុមឈ្នះ FA Cup ឆ្នាំ ២០១៦ ក៏ដូចជា Europa League និង EFL Cup ក្នុងឆ្នាំ ២០១៧ ។
ប្រភព:BBC
វីដេអូ:
ក្រុមកំពូលតារាង La Liga គឺអ្នកមានបុណ្យ Barcelona មានបំណងចង់ស្វែងរកជ័យជំនះឡើងវិញក្រោយរងការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលមុនពេលប្រកួតព្រឹត្តិការណ៍ Uefa Nation league កាលពីខែវិច្ឆិកានេះខណៈពួកគេនិងត្រូវធ្វើដំណើរទៅសួរសុខទុក្ខម្ចាស់ផ្ទះ Celta Vigo នៅវេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃអាទិត្យវេលាម៉ោង៣ ទាបភ្លឺ។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Barcelona អាចស្តារមុខមាត់ឡើងវិញបានទេពេលធ្វើធ្វើដំណើរទៅផ្ទះ Celta Vigo សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Barcelona បានចាញ់ Real Sociedad ១-0 សម្រាប់ការប្រកួតចុងក្រោយបង្អស់នៅLa Liga ប៉ុន្តែពួកគេនៅមាន ៦ ពិន្ទុនាំមុខលើក្រុមលេខ ២ Real Madrid ខណៈ Celta ខណៈពេលដែល Celta ស្មើ ២-២ ជាមួយ Real Betis ក្នុងការប្រកួតចុងក្រោយរបស់ពួកគេនៅលើកំពូលរបស់អេស្ប៉ាញ។ ៦ប្រកួតចុងក្រោយរបស់ Barcelona ឈ្នះ៤ចាញ់២ឈរនៅលេខរៀងទី១ ខណៈ Celta Vigo ឈ្នះ២ស្មើ២និងចាញ់១ឈរនៅលេខរៀងទី១១។ […]