Close
Featured-Image
Liverpool និង Arsenal កំពុងប្រជែងគ្នាតាមប្រមាញ់ខ្សែបម្រើវ័យជំទង់ម្នាក់ ខណៈតម្លៃខ្លួនថ្លៃគួរសម
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ក្រុមហង្សក្រហម Liverpool និងកាំភ្លើងធំ Arsenal ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​ត្រៀម​ខ្លួនរួចជាស្រេខ ​ដើម្បី​ប្រជែង​យកកីឡាករ​វ័យ ១៩ឆ្នាំ Hugo Larsson របស់ក្រុម Eintracht Frankfurt ។ ដោយឡែក ខ្សែបម្រើរូបនេះ បានចូលរួមជាមួយក្លឹបអាឡឺម៉ង់ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំមុន ដោយបានចុះហត្ថលេខាពីក្លឹបស៊ុយអែត Malmo ក្នុងតម្លៃផ្ទេរ ៧.៦លានផោន ក្នុងកុងត្រាដល់ឆ្នាំ ២០២៨។ ចាប់តាំងពីបានមកដល់ Bundesliga មក Larsson បានពង្រឹងខ្លួនគាត់ឲ្យក្លាយជាកីឡាករដ៏សំខាន់មួយរូបក្នុងក្រុមដំបូង ដោយបង្ហាញខ្លួន ១៧ដងក្នុងលីគរហូតមកដល់ពេលនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

A young Swede with an eye for a pass - Eintracht Frankfurt Pros

យោងតាមសារព័ត៌មានអាល្លឺម៉ង់ Bild បានឱ្យដឹងថា ក្លឹប Liverpool សង្ឃឹមថានឹងប្រជែងឈ្នះគូប្រជែង Arsenal ក្នុងក្របខ័ណ្ឌ Premier League ដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Larsson ពាក់កណ្តាលឆ្នាំ ២០២៤ នេះ។ ទន្ទឹមនឹងនេះ Frankfurt កំពុងទាមទារតម្លៃផ្ទេរ ៦៨.២លានផោន សម្រាប់ Larsson ក្នុងរដូវក្តៅនេះ ដោយខ្សែបម្រើរូបនេះត្រូវបានធ្វើការប្រៀបធៀបទៅនឹងកីឡាកររបស់ក្រុម Manchester City គឺតារាឆ្នើម Kevin de Bruyne និង Rodri ចាប់តាំងពីមកដល់ Bundesliga ដំបូងមកម្លេស។ គួរកត់សម្គាល់ថា Arsenal និង Liverpool រាងពិបាកបន្តិចសម្រាប់កីឡាកររូបនេះ ដោយសារតម្លៃផ្ទេរក៏រាងជ្រេរណាស់ដែរ ស្របពេលច្បាប់ទិញលក់កីឡាករមានចំនួនកំណត់៕

Hugo Larsson – Der Weg des jungen Talents | SGE4EVER.de - Das Onlinemagazin über Eintracht Frankfurt

ប្រភព៖ SportsMole

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ
featured image

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ​ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕

ចុចអានបន្ត
អត្ថបទទាក់ទង
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829