
(អង់គ្លេស)៖ ខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool កីឡាករ Darwin Nunez បានបង្កើតប្រវត្តិសាស្ត្រនៅ Premier League ក្នុងអំឡុងការប្រកួតយប់មិញ ដែលក្លឹប Liverpool ទទួលបានជ័យជម្នះ ៤-១ លើក្រុមតោខៀវ Chelsea។ ជាក់ស្តែង Nunez បានជាប់កំណត់ត្រាជាអ្នកដែលស៊ុតបាល់ប៉ះរបាទី ៤ដង ក្នុង១ប្រកួត ជាកំណត់ត្រាដែលជាង២០ឆ្នាំមកហើយ មិនទាន់មានកីឡាករណាអាចធ្វើដូច្នេះបាននោះទេ។
គួរកត់សម្គាល់ថា Conor Bradley បានបង្ហាញទម្រង់លេងគួរឱ្យចងចាំ ដោយស៊ុតបញ្ចូលទីបាន១គ្រាប់ និង assists ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ២ដង ខណៈដែលក្រុមហង្សក្រហមបានផ្តួលក្រុម Chelsea ដើម្បីរក្សាការកាន់កាប់នៅចំណាត់ថ្នាក់លេខ ១ ក្នុងក្របខ័ណ្ឌ Premier League ។ ជាមួយគ្នានេះដែរ កីឡាករ Jota និង Diaz រកបានម្នាក់ ១គ្រាប់ ក្នុងជ័យជម្នះនៅ Anfield។ បន្ថែមពីនេះ Chelsea រកបាន ១គ្រាប់ ដោយខ្សែប្រយុទ្ធ Nkunku នៅនាទីទី៧១៕
ប្រភព៖ BBC & SPORTBIBLE

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]



