
Barcelona នឹងគ្មានវត្តមានកីឡាករជម្រើសឈុតធំចំនួនប្រាំបីសម្រាប់ការប្រកួត La Liga នៅវេលាម៉ោង១រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៏ទី ១កុម្ភៈ ២០២៤ស្អែកនេះជាមួយក្រុមភ្ញៀវ Osasuna។ក្រុមកាតាឡានមិនចង់បរាជ័យជាលើកទីពីក្នុងផ្ទះខ្លួនឯងជាបគ្នានោះទេ ពោលគឺក្រោយពីចាញ់ Villareal ៥ទល់និង៣ កាលពីថ្ងៃសៅរ៍រួចមក ពួកគេចង់ផ្តួលក្រុម Jagoba Arrasate ដើម្បីស្តារមុខមាត់ឡើងវិញ។ទោះជាយ៉ាងណាអ្នកកចាត់ការសញ្ជាតិអេស្បញលោក Xaviក្រោយពីប្រកាសចាកចេញពីក្រុមនៅចុង បញ្ចប់នៃរដូវកាលនេះ រូបលោកបានបញ្ជាក់មុនជំនួប La Liga ថាៈ Gavi, Alejandro Balde, Marcos Alonso, Raphinha, Inigo Martinez, Joao Felix, Marc-Andre ter Stegen និង Sergi Roberto សុទ្ធតែមិនអាចរកត្រៀមដាក់អោយចូលលេងបានដោយសារបញ្ហាសុខភាព។
Xavi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថាៈ យើងត្រូវតែតទល់ទោះបីជាមានគម្លាត១១ ពិន្ទុជាមួយ Girona ។ ប៉ុន្តែយើងមាន Champions League ។ យើងរំភើបហើយយើងត្រូវតែប្រកួតប្រជែងបន្ត ។ Barcelona បានយកឈ្នះ Osasuna ក្នុងលទ្ធផល ២-0 នៅពេលដែលពួកគេទាំងពីរបានជួបគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Spanish Super Cup កាលពីដើមខែនេះ ខណៈ ដែលពួកគេបានទទួលជ័យជម្នះក្នុងការជួបគ្នាក្នុងលីកចំនួន ៤ ចុងក្រោយរវាងភាគីទាំងពីរ រួមទាំងជោគជ័យ ២-១ ក្នុងការ ប្រកួតនៅ ក្រៅទឹកដីកាលពី ខែកញ្ញាឆ្នាំមុន។
កីឡាករត្រៀមជួបOsasuna :
Pena, Astralaga, Kochen; Araujo, Cancelo, Christensen, Kounde, Cubarsi, Fort; U Hernandez, Pedri, F Lopez, Romeu, F de Jong, Gundogan, Casado; F Torres, Lewandowski, Roque, Yamal
ប្រភព:sportsmole

ស្តេចប្រដាល់សញ្ជាតិហ្វីលីពិនប្រចាំតំបន់អាស៊ីអ្នកណាមិនស្គាល់គឺ លោក Manny Pacquiao បានប្រកាសខ្លួនថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រលប់មកកាន់សង្វៀនប្រកួតវិញ។ ការវិលត្រឡប់មកលើកនេះ ជាឱកាសមួយសម្រាប់បង្កើតប្រវត្តិសាស្ត្រថ្មីម្តងទៀត។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧត្ថម្ភផ្តាច់មុខ ការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV និងរស្មីហង្សមាស HDTV ពីមហាព្រឹត្តិការណ៍ ប្រដាល់សកល កម្រិតពិភពលោក Manny Pacquiao ប្រកួតជាមួយ Mario Barrios! សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្នុងការវិលត្រឡប់មកកាន់សង្វៀនប្រដាល់លើកនេះ លោក Manny Pacquiao នឹងធ្វើការប្រកួតជាមួយ លោក Mario Barrios កីឡាករជនជាតិម៉ិកស៊ិក-អាមេរិក អាយុ ២៩ឆ្នាំ ដែលជាម្ចាស់ខ្សែក្រវាត់ WBC ប្រភេទ Welterweight។ ក្នុងកិច្ចសម្ភាសន៍នៅថ្ងៃសន្និសិទកាសែត លោក Mario Barrios ក៏បាននិយាយថា៖ គេបានត្រៀមខ្លួនរួចសម្រាប់ការប្រកួតនេះ និងមិនស្ទាក់ស្ទើរ ក្នុងការប្រឈមមុខជាមួយនឹង […]

