

ប្រធានក្រុមបិសាចក្រហម Man. United កីឡាករ Harry Maguire នៅតែអះអាងថារូបលោកនៅតែជាចំណែកដ៏សំខាន់សម្រាប់ក្រុម បន្ទាប់ពីMan.Utdបានផ្តួល Real Betis ដើម្បីឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League កាលពីថ្ងៃព្រហស្បត្ត៏ ។បើទោះបីជាខ្សែការពារកណ្តាលរូបនេះបានបង្ហាញខ្លួនត្រឹមតែ ៥ ដងប៉ុណ្ណោះសម្រាប់ក្លឹបក្រោយបញ្ចប់ព្រឹត្តការណ៏ប្រកួត World Cup ២០២២ក៏រូបគេត្រូវបានចាត់បញ្ចូលឈ្មោះក្នុងក្រុមជម្រើសជាតិអង់គ្លេសផងដែរ។

អតីតខ្សែការពារLeicester City បានប្រាប់BT Sport ថាៈ ខ្ញុំមានតួនាទីសំខាន់ទាំងក្នុង និងក្រៅទីលាសម្រាប់ក្លឹប ហើយរាល់ថ្ងៃខ្ញុំព្យាយាមធ្វើឱ្យក្លឹបនេះទទួលបានជោគជ័យ មិនថាខ្ញុំបានចូលលេងឬអត់នោះទេ។ប៉ុន្តែជាក់ស្តែងខ្ញុំចង់លេង និងចាប់ផ្តើមការប្រកួតបន្ថែមទៀត។
Maguire ដែលជាកីឡាករកំនត់ត្រាថ្លៃបំផុតរបស់ពិភពលោកក្រោយចូលរួមជាមួយMan.Utdក្នុងតម្លៃ៨០ លានផោនក្នុងខែសីហា ឆ្នាំ ២០១៩ បានបាត់បង់ឪកាសបង្ហាញខ្លួនទៀងទាត់ក្រោយពីគ្រូបង្វឹក លោក Erik ten Hag បានដាក់អោយកីឡាករ Lisandro Martinez និង Raphael Varane លេងចាប់ដៃគូគ្នានៅតំបន់ការពារកណ្តាលជំនួសរូបគេ។

(អង់គ្លេស)៖ ខ្សែបម្រើការពារកណ្តាល Thomas Partey កំពុងរងបណ្តឹង ៥ករណីផ្សេងគ្នា ដោយក្នុងនោះមាន ១ករណីទាក់ទងនឹងបទរំលោភសេពសន្ថវៈ។ ក្រុមមន្រ្តីប៉ូលីសហព័ន្ធបានរាយការណ៍ថា បណ្តឹងទាំងនោះគឺបានកើតឡើងនៅចន្លោះឆ្នាំ២០២១-២០២២ ទៅលើស្រ្តី ៣រូប ហើយក្នុងនោះមានស្រ្តី ១រូបបានចោទប្រកាន់ ២ករណីផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ អតីតកីឡាករ Arsenal ម្នាក់ ជាប់បទចោទប្រកាន់៥ករណី ដោយ១ករណីទាក់ទងនឹងបទរំលោភ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះជាយ៉ាងមេធាវីរបស់អតីតខ្សែការពារ និងបច្ចុប្បន្នស្ថិតក្នុងក្រុមជម្រើសជាតិហ្គាណា មានវ័យ ៣២ឆ្នាំ បានបដិសេធរាល់ការចោទប្រកាន់ទាំងនេះ និងស្វាគមន៍រាល់ដំណោះស្រាយ ដើម្បីស្តារកិត្តិយសឡើងវិញ។ បទចោទប្រកាន់ទាំងនេះត្រូវបានធ្វើឡើង ក្រោយការស៊ើបអង្កេតចាប់ផ្តើមតាំងពីខែកុម្ភៈ ឆ្នាំ២០២២ ក្រោយប៉ូលីសបានទទួលបណ្តឹងករណីរំលោភដំបូងទៅលើ Partey ដែលទើបចប់កិច្ចសន្យាជាមួយ Arsenal កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីចូលរួមតាំងពីឆ្នាំ២០២០។ គួរជម្រាបផងដែរថា Partey បានចូលលេង ១៣០ប្រកួត នៅលីគ Premier League ជាមួយក្រុមរបស់លោក Mikel Arteta ដោយស៊ុតបាន ៩គ្រាប់ និងជាង […]



