
បរទេស៖ គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Erik Ten Hag បានទទូចថាគាត់នឹងដោះស្រាយបញ្ហាជាមួយនឹង Marcus Rashford ក្រោយមានពាក្យចរចាមរាមចុងក្រោយពាក់ព័ន្ធនឹងខ្សែប្រយុទ្ធរូបនេះមិនមកហ្វឹកហាត់ជាមួយនឹងមិត្តរួមក្រុម ប៉ុន្តែបែរជាគេឃើញវត្តមាននៅក្នុងក្លឹបកម្សាន្តមួយកន្លែង។ ក្លឹប Man Utd បានយកឈ្នះលើក្រុម Newport County កាលពីយប់ថ្ងៃអាទិត្យ ដើម្បីកោះកៅអីរបស់ខ្លួននៅក្នុងពានរង្វាន់ FA Cup ជុំទី៥។ យ៉ាងណាមិញក្រោយការប្រកួតលោក Erik Ten Hag បានឆ្លើយតបនឹងសំណួរពាក់ព័ន្ធនឹងអវត្តមានរបស់ Marcus Rashford ថា៖ «គាត់បានប្រាប់ក្លឹបថាគាត់ឈឺ វាជាបញ្ហានៅក្នុងក្លឹប ខ្ញុំនឹងដោះស្រាយជាមួយគេ ដូចខ្ញុំនិយាយអញ្ចឹងវាជាបញ្ហានៅក្នុងក្លឹប»។ គួររំលឹកផងដែលថា Marcus Rashford គឺត្រូវបានគេប្រទះឃើញនៅក្នុងក្លឹបកម្សាន្តមួយកន្លែងកាលពីថ្ងៃព្រហស្បត្តិ៍ ខណៈក្លឹប Manchester United បានប្រកាសកាលពីថ្ងៃសុក្រថា ខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួនរូបនេះអវត្តមានដោយសារតែបញ្ហាសុខភាពទៅវិញ៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



