
បរទេស៖ ក្នុងកម្មវិធី ONE 165 កាលពីយប់មិញអ្នកប្រដាល់ថៃ Superlek Kiatmoo9 អាចរក្សាខ្សែក្រវ៉ាត់របស់ខ្លួនបន្តទៀត ក្រោយយកឈ្នះលើអ្នកប្រដាល់ប្រចាំ K-1 គឺ Takeru Segama ដោយពិន្ទុ។ យ៉ាងណាមិញ ក្រោយចប់ការប្រកួតគេបានប្រទះឃើញជើង Takero មានការរងរបួសជាខ្លាំង ខណៈអំឡុងពេលការប្រកួតគេបានប្រទះឃើញអ្នកប្រដាល់ទី២រូបបានផ្តួលជើងគ្នាជាខ្លាំងក្នុងទឹកនីមួយៗ៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


