គុនខ្មែរ៖ អ្នកប្រដាល់គុនខ្មែរបានអះអាងថាខ្លួនសមត្ថភាពរបស់ខ្លួននៅមានកម្រិត ក្រោយអ្នកសារព័ត៌មានសាកសួរអំពីចំណាប់អារម្មណ៍ចង់ជួប និងសងសឹកជាមួយនឹងអ្នកប្រដាល់ជនជាតិថៃ Rodtag (រថថាំង) ។ សុខធី ហៅកាកា បានសារភាពថា៖ «សមត្ថភាពខ្លួនឯងមិនទាន់ដល់កម្រិត Rodtang ទេ ប៉ុន្តែបើគេដាក់ឲ្យសងសឹកនៅតែអាចវៃបាន គ្រាន់តែពិបាកតម្លៃខ្លួនបន្តិច ព្រោះ Rodtang គេប្រកួតនៅ One តម្លៃខ្លួនថ្លៃ ប៉ុន្តែបើនិយាយរឿង សុខ ធី ថាអត់ខ្លាចទេ វ៉ៃបាន»៕
[វីដេអូ 25 Sports]
ក្រុមម្ចាស់ផ្ទះ Aston Villa និងត្រូវបើកទ្វារកីឡដ្ឋាន Villa Park ដើម្បីទទួលក្រុមតោខៀវ Chelsea សម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅវេលាម៉ោង ៩យប់នារាត្រីនេះ។ សម្រាប់ការប្រកួតចុងក្រោយរវាងពួកគេទាំងពីរគឺទទួលលទ្ធផលបញ្ច្រាសគ្នា មានន័យថា Aston Villa បានផ្តួល Bournemouth ដោយលទ្ធផល ៣ទល់និង១ កាលពីចុងសប្តាហ៍មុន ខណៈ Chelsea ត្រូវក្រុមគូប្រជែងរួម ទីក្រុងឡុងដ៏ Arsenal លត់ដំរហូតដល់ទៅ ៥ទល់និង០ កាលពីថ្ងៃអង្គារ។ សម្រាប់ ៦ប្រកួតចុងក្រោយរបស់ Aston Villa ឈរនៅលេខរៀងទី៤ក្រោយ៦ប្រកួតឈ្នះ៣ស្មើ២ចាញ់១ ខណៈ Chelsea ឈរនៅលេខរៀងទី៩ ក្រោយឈ្នះ៣ស្មើ២ចាញ់១។ ១.ប្រវត្តិជួបគ្នា សម្រាប់ការជួបគ្នា៥ដងចុងក្រោយ Aston Villa ឈ្នះ៣ស្មើ១និងចាញ់១។ ២.ពត៌មានក្រុមAston Villa(ម្ចាស់ផ្ទះ) Douglas Luiz ត្រឡប់មកពីការជាប់ពិន័យព្យួរវិញស្របពេល Aston Villa នៅតែគ្មានកីឡាករ៦នាក់ដោយសាររបួស។ -ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMartinez; Konsa, Carlos, […]