សោកស្តាយ!មកស្តាប់មូលហេតុលោក Klopp សម្រេចលាលែងពីតំណែងនៅរដូវកាលនេះ
ទំហំអក្សរ
តូច
ធំ
អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានប្រកាសចុះចេញពីតួនាទីគ្រូបង្គោលឈុតធំរបស់ក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ ដោយនិយាយពាក្យយ៉ាងខ្លីថារូបលោកអស់ថាមពលក្នុងការដឹកនាំ។លោក Klopp វ័យ ៥៦ ឆ្នាំបានរំលាយប្រាប់ពីការសម្រេចចិត្តជាមួយក្រុមរបស់គាត់ដែលកំពុងឈរនៅកំពូលតារាង Premier League យ៉ាងដូច្នេះថាៈខ្ញុំបានប្រាប់ក្លឹបរួចហើយនៅក្នុងខែវិច្ឆិកា២០២៣ ។ខ្ញុំអាចដឹងថាវាជាការភ្ញាក់ផ្អើលមួយសម្រាប់ប្រិយមិត្តក្នុងពេលនេះ នៅពេលដែលអ្នកឮវាជាលើកដំបូង ប៉ុន្តែជាក់ស្តែងខ្ញុំអាចពន្យល់វាបាន ឬយ៉ាងហោចណាស់ព្យាយាមពន្យល់វា។ខ្ញុំស្រលាញ់អ្វីៗគ្រប់យ៉ាងអំពីក្លឹបនេះ ខ្ញុំស្រលាញ់អ្វីគ្រប់យ៉ាងអំពីទីក្រុង ខ្ញុំស្រលាញ់អ្វីគ្រប់យ៉ាងអំពីអ្នកគាំទ្ររបស់យើង ខ្ញុំស្រលាញ់ក្រុម ខ្ញុំស្រលាញ់បុគ្គលិក ។ ប៉ុន្តែខ្ញុំនៅតែប្រកាន់យកការសម្រេចចិត្តនេះ។ ខ្ញុំមិនមានបញ្ហាអ្វីទេ ឥឡូវនេះជាក់ស្តែងខ្ញុំដឹងថា ខ្ញុំនឹងត្រូវប្រកាសប្រាប់នៅពេលមួយ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

គួររំលឹកថាអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់លោក Klopp បានចូលកាន់តំណែងចាប់តាំងពីខែតុលា ឆ្នាំ ២០១៥ ស្របពេលកិច្ចសន្យារបស់ អតីតគ្រូបង្វឹកDortmund េរូបនេះ មានសុពលភាពដឹកនាំនៅទឹកដី Merseyside Stadium រហូតដល់ឆ្នាំ ២០២១៦ ។រយៈពេលជិត១០ឆ្នាំលោក Klopp បានឈ្នះពានរង្វាន់ Champions League ក្នុងឆ្នាំ ២០១៩ មុនពេលដឹកនាំ Liverpool លើកពានEPLងរបស់ពួកគេក្នុងរយៈពេល ៣០ ឆ្នាំក្នុងរដូវកាល ២០១៩-២០២០ និងជើងឯករងUCL ២ដង រដូវកាល ២០១៧-២០១៨ និង ២០២១-២០២២ រួមទាំងជើងឯករងEuropa league រដូវកាលដំបូងជាមួយក្លឹប និង FA Cup រដូវកាល ២០២១-២០២២ផងដែរ។
កំលុងពេលដឹកនាំក្រុមលោក Klopp បានបញ្ចប់ការចុះហត្ថលេខានាំយកតារាឆ្នើមល្បីៗមករួមក្រុមមានដូចជាVirgil Van Dijk , Diego Jota, Luis Diaz, Darwin Nunez, Mohamed Salah និង Dominik Szoboslai ព្រមទាំង អ្នកចាំទី Allison Becker ជាដើម…។ល។
ប្រភព:BBC
Article Tags
Related Articles
អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានប្រកាសចុះចេញពីតួនាទីគ្រូបង្គោលឈុតធំរបស់ក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ ដោយនិយាយពាក្យយ៉ាងខ្លីថារូបលោកអស់ថាមពលក្នុងការដឹកនាំ។លោក Klopp វ័យ ៥៦ ឆ្នាំបានរំលាយប្រាប់ពីការសម្រេចចិត្តជាមួយក្រុមរបស់គាត់ដែលកំពុងឈរនៅកំពូលតារាង Premier League យ៉ាងដូច្នេះថាៈខ្ញុំបានប្រាប់ក្លឹបរួចហើយនៅក្នុងខែវិច្ឆិកា២០២៣ ។ខ្ញុំអាចដឹងថាវាជាការភ្ញាក់ផ្អើលមួយសម្រាប់ប្រិយមិត្តក្នុងពេលនេះ នៅពេលដែលអ្នកឮវាជាលើកដំបូង ប៉ុន្តែជាក់ស្តែងខ្ញុំអាចពន្យល់វាបាន ឬយ៉ាងហោចណាស់ព្យាយាមពន្យល់វា។ខ្ញុំស្រលាញ់អ្វីៗគ្រប់យ៉ាងអំពីក្លឹបនេះ ខ្ញុំស្រលាញ់អ្វីគ្រប់យ៉ាងអំពីទីក្រុង ខ្ញុំស្រលាញ់អ្វីគ្រប់យ៉ាងអំពីអ្នកគាំទ្ររបស់យើង ខ្ញុំស្រលាញ់ក្រុម ខ្ញុំស្រលាញ់បុគ្គលិក ។ ប៉ុន្តែខ្ញុំនៅតែប្រកាន់យកការសម្រេចចិត្តនេះ។ ខ្ញុំមិនមានបញ្ហាអ្វីទេ ឥឡូវនេះជាក់ស្តែងខ្ញុំដឹងថា ខ្ញុំនឹងត្រូវប្រកាសប្រាប់នៅពេលមួយ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស![]()