បរទេស៖ ក្លឹបទាំង១០ដែលមានការលក់សំបុត្រ និងអាហារនៅក្នុងកីឡដ្ឋានថ្លៃជាងគេនៅ Premier League ត្រូវបានបង្ហាញ ប៉ុន្តែអ្នកគាំទ្រមានការភ្ញាក់ផ្អើល ដែលមិនមានក្លឹប Manchester United ។ យោងទៅតាមរបាយការណ៍ និងការប្រមូលស្ថិតិដោយ BestGamblingsites.com បានបង្ហាញថា ក្លឹប Tottenham គឺជាក្រុមដែលស្ថិតនៅលើកំពូលតារាងដោយតាមពីក្រោយដោយ Arsenal ជាមួយនឹងលេខ៣គឺក្រុមដែលមានមូលដ្ឋានទីក្រុងឡុងដូចគ្នា West Ham United ខណៈ Fulham និង Chelsea ស្ថិតនៅលេខ៤ និងលេខ៥ ជាមួយនឹងក្រុម Aston Villa និង Manchester City ជាក្រុមនៅលេខ៦ និងលេខ៧ ខណៈ Crystal Palce, Everton និង Brentford គឺស្ថិតនៅលេខបន្តបន្ទាប់ទៀត។ យ៉ាងណាមិញក្រុមដែលគេចាប់អារម្មណ៍ខ្លាំងជាងគេគឺ Manchester United ដែលអ្នកគាំទ្ររបស់ពួកគេតែងតែគិតថា ម្ចាស់ក្លឹប Glazer តែងតែប្រមូលបានផលចំណេញខ្ពស់ពីការលក់សំបុត្រ និងអាហារ ឬក៏ជាវត្ថុអនុស្សវរីក្នុងក្លឹបនោះគឺស្ថិតនៅលេខ១៥វិញ ដែលជាក្រុមដែលស្ថិតនៅតំបន់ធូរថ្លៃ ដែលតម្លៃសំបុត្រពួកគេលក់ត្រឹមតែ៣៦ទៅ៥៨ផោន និងអាហារជាទូទៅគឺ ៩ផោនប៉ុណ្ណោះ បើប្រៀបជាមួយនឹងក្រុមលេខ១ Tottenham គឺលក់សំបុត្រតម្លៃ៣៥ទៅ៩០ផោនឯណោះ៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សក្លឹប Man Utd ជាក្លឹបដែលលក់សំបុត្រ និងម្ហូបធូរថ្លៃជាងគេ ខណៈ Spurs ស្ថិតនៅកំពូលតារាង
ទំហំអក្សរ
តូច
ធំ
អត្ថបទទាក់ទង
22 hours ago .
823 Views
អុញមិនទាន់ដឹងអីផង! គ្រូថ្មី Man Utd ទទួលបានរហ័សនាមដ៏គួរឲ្យភ្ញាក់ផ្អើលមួយពីកូនក្រុម
3 days ago .
461 Views
មិនទាន់ដឹកអីផង កីឡាករ៥រូបស្ថិតក្នុងបញ្ជីរខ្មៅរបស់លោក Ruben Amorin បាត់ទៅហើយ
3 days ago .
445 Views
កីឡាករឆ្នើម Man Utd ២រូបង្ហាញអារម្មណ៍រីករាយជាខ្លាំង ក្រោមការដឹកនាំរបស់គ្រូថ្មីថ្ងៃដំបូង
1 week ago .
685 Views
នោះ! ភ្ញាក់ផ្អើលអតីតកីឡាករ Man.Utd អាចត្រលប់មកទឹកដី Old Trafford សាជាថ្មី