
ខ្សែការពារពីររូបគឺ Trent Alexander-Arnold របស់ក្រុមហង្សក្រហមLiverpool និងខ្សែការពារBen White របស់កាំភ្លើងធមArsenal មិនមានឈ្មោះក្នុងបញ្ជីចម្រាញ់ចុងក្រោយសម្រាប់ក្រុមតោកំណាចអង់គ្លេសរបស់លោកGareth Southgate សម្រាប់ការប្រកួតជម្រុះ ព្រឹត្តការណ៏Euro ២០២៤ ខណៈខ្សែប្រយូទ្ធរបស់Brentfordកីឡាករ Ivan Toney ត្រូវបានកោះហៅ។ដូច្នេះខ្សែការពារReece James របស់ ក្រុមតោខៀវChelsea ត្រូវបំពេញតួនាទីនេះជំនួសវិញក្រោយអវត្តមានព្រឹត្តការណ៏World Cup ២០២២ដោយសាររបួស។
សម្រាប់ខ្សែការពារស្លាបឆ្វេង James Maddison របស់Leicester City នៅតែត្រូវបានកោះហៅខណៈខ្សែបម្រើ Kalvin Phillips នៅតែត្រូវបានលោកSouthgate ផ្តល់ទំនុកចិត្តទោះបីមិនសូវបានចូលលេងទៀងទាត់សម្រាប់ក្រុមមេឃខៀវ Man. City ក្នុងរដូវកាល ២០២២-២០២៣នេះ ស្របពេល Harry Maguire របស់Man.Ut ក៏ត្រូវបានដាក់បញ្ចូលឈ្មោះផងដែរ។
ក្រុមជើងឯករងEuro ២០២២និងត្រូវជួបក្រុមការពារតំណែងជើងឯកគឺអសូរីអ៊ីតាលីនៅថ្ងៃទី ២៣មិនា មុនពេលជួបអ៊ុយក្រែនក្នុងពូល C នៅថ្ងៃទី២៦មិនា។
កីឡាករទាំង២៥នាក់របស់អង់គ្លេស
អ្នកចាំទី: Jordan Pickford (Everton), Nick Pope (Newcastle United), Aaron Ramsdale (Arsenal)
ខ្សែការពារ: Ben Chilwell (Chelsea), Eric Dier (Tottenham Hotspur), Marc Guehi (Crystal Palace), Reece James (Chelsea), Harry Maguire (Manchester United), Luke Shaw (Manchester United), John Stones (Manchester City), Kieran Trippier (Newcastle United), Kyle Walker (Manchester City)
ខ្សែបម្រើ: Jude Bellingham (Borussia Dortmund), Conor Gallagher (Chelsea), Jordan Henderson (Liverpool), James Maddison (Leicester City), Mason Mount (Chelsea), Kalvin Phillips (Manchester City), Declan Rice (West Ham United)
ខ្សែប្រយុទ្ធ : Phil Foden (Manchester City), Jack Grealish (Manchester City), Harry Kane (Tottenham Hotspur), Marcus Rashford (Manchester United), Bukayo Saka (Arsenal), Ivan Toney (Brentford)

កំលុងពេលដែល Arsenal ព្យាយាមក្នុងការចុះហត្ថលេខាចង់បានគឺ Viktor Gyokeres ពីក្លឹប Sporting CF ពីលីកកំពូលPortugal ក្លឹបគូប្រជែង EPLឯណេះវិញគឺ Manchester United នៅតែព្យាយាមឆ្មក់យកការដេញថ្លៃកីឡាករឆ្នើមរូបនេះមករួមក្រុមដើម្បីបំពេញចន្លោះប្រហោងអាវស្លាកលេខ៩ដែលកំពុងនៅទំនេរ។ គួររំលឹកថាក្រុមកាំភ្លើងធំរបស់គ្រូបង្វឹកលោក Mikel Arteta បានបរាជ័យក្នុងការនាំយកខ្សែប្រយុទ្ធ Gyokeres រូបនេះពីក្រុម Sporting បើទោះបីជាមានប្រភពពត៌មានគួរអោយទុកចាក់បានលើកឡើងថា Arsenal បានដាក់សំណើរលើកដំបូងប្រមាណជា ៦៣,៥ លានផោនលើការផ្ទេរយកកីឡាករអន្តរជាតិស៊ុយអ៊ែតរូបនេះមករួមក្រុម ប៉ុន្តែមិនទទួលបានលទ្ធផលវិជ្ជមាន ដូច្នេះពួកគេអាចបង្កើនតម្លៃរហូតដល់ ៧០លានផោនដើម្បីធានាបានការផ្ទេរនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ បញ្ហាប្រឈម២ Barcelona និងត្រុវដោះស្រាយជុំវិញការមកដល់របស់ Rashford សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពិតយោងតាមការអះអាងរបស់លោក Fabrizio Roman បានលើកឡើងថាៈ កំលុងពេលនៃសប្តាហ៍ទី២ក្នុងខែកក្កដា នេះកីឡាករវ័យ 27 ឆ្នាំ ត្រូវបាន Sporting ផ្តល់ឱកាសអោយ Man.Utd ចុះហត្ថលេខានាំយករូបគេមករួមក្រុម ប៉ុន្តែត្រូវបានគេប្រទះឃើញមានវត្តមាននៅតំបន់កោះMallorca (Majorca) ជាឆ្នេរនៃតំបន់សមុទ្រមេឌីទែរ៉ាណេ(ជាប្រជុំកោះមួយរបស់អេស្បាញ) […]



