Close
Featured-Image
មើលឃើញគុណសម្បត្តិច្រើននៅរដូវកាលនេះ ក្រុម Man Utd បច្ចុប្បន្នកំពុងត្រៀមកុងត្រាថ្មីឲ្យខ្សែបម្រើខ្លួនម្នាក់
ទំហំអក្សរ
តូច
ធំ

បរទេស៖ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំកិច្ចសន្យាថ្មីដើម្បីចងជើងខ្សែបម្រើឆ្នើមរបស់ខ្លួនគឺ Scott Mctominay នៅក្លឹបរយៈពេលវែងបន្តទៀត ខណៈកិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែបម្រើរូបនេះឈានចូលរយៈពេល១២ខែចុងក្រោយហើយ។ Scott Mctominay បានផ្សារភ្ជាប់នឹងការផ្ទេរចេញពី Old Trafford ជាច្រើនលើកច្រើនសារ ជាមួយនឹងក្រុម West Ham United, និង Bayern Munich បានដាក់ការចាប់អារម្មណ៍លើខ្សែបម្រើរូបនេះ។ ទោះបីជាខិតជិតត្រូវបានក្លឹបលក់ចេញក៏ពិតមែន ប៉ុន្តែខ្សែបម្រើវ័យ២៧ឆ្នាំរូបនេះនៅតែព្យាយាមបង្ហាញភាពអស្ចារ្យរបស់ខ្លួនជានិច្ចនៅរដូវកាលនេះ។ ហើយបើយោងទៅតាមការចុះផ្សាយដោយ The Sun បានបង្ហាញថា Mctominay បច្ចុប្បន្នបានយកឈ្នះចិត្តរបស់លោក Erik Ten Hag ដែលជាអ្នកចាត់ការទូទៅរបស់ក្លឹប Man Utd ហើយក្លឹបបច្ចុប្បន្នក៏កំពុងសិក្សាអំពីលទ្ធភាពក្នុងផ្តល់កុងត្រាថ្មីដល់ខ្សែបម្រើរូបនេះផងដែរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Liverpool's Wataru Endo and Ryan Gravenberch in action with Manchester United's Scott McTominay on December 17, 2023

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង