Close
Featured-Image
Chelsea បាននាំមុខ Arsenal លើការចុះកុងត្រាលើខ្សែប្រយុទ្ធឆ្នើមម្នាក់
ទំហំអក្សរ
តូច
ធំ

បរទេស៖ ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានយកឈ្នះលើក្រុមកាំភ្លើងធំ Arsenal ក្នុងការចុះកុងត្រាលើខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Napoli គឺកីឡាករ Victor Osimhen ។ ខ្សែប្រយុទ្ធឆ្នើមរូបនេះបានបង្ហាញទម្រង់លេងដ៏អស្ចារ្យរបស់ខ្លួនកាលពីរដូវកាលមុន ដោយអាចរកបាន២៦គ្រាប់ ក្នុងបង្ហាញខ្លួន៣២លើកក្នុងក្របខណ្ឌ Serie A និងជួយឲ្យក្រុមក្លាយជាម្ចាស់ជើងឯកលីកជាលើកដំបូងក្នុងរយៈពេល៣៣ឆ្នាំ។ យ៉ាងណាមិញ អ្វីៗនៅរដូវកាលនេះហាក់បីមិនសូវល្អដូចការរំពឹងទុកឡើយ ដោយបច្ចុប្បន្នក្រុម Napoli កំពុងឈរនៅលេខ៩នៃតារាង Serie A ក្រោយលេងបាន៣០ប្រកួត។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Napoli's Victor Osimhen on September 24, 2023

ទន្ទឹមពេលដែលក្រុមរបស់ Osimhen កំពុងធ្លាក់ទម្រង់បែបនេះ អនាគតរបស់ Osimhen ត្រូវបានគេយកមកវែកញែក ខណៈកាលពីពេលកន្លងខ្សែប្រយុទ្ធរូបនេះបានបញ្ជាក់ថា រូបគេបានធ្វើការសម្រេចចិត្តរួចហើយនៅទីផ្សាររដូវក្តៅខាងមុខ។ ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះកំពុងទទួលបានការចាប់អារម្មណ៍ពីក្រុម Chelsea និង Arsenal ប៉ុន្តែទោះបីជាយ៉ាងណាមិញ បើយោងទៅតាម II Mattino បានចុះផ្សាយថា Chelsea បច្ចុប្បន្នកំពុងមានប្រៀបលើកិច្ចព្រមព្រៀងមួយនេះជាង Arsenal ៕

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង