
បរទេស៖ ក្លឹបបិសាចក្រហម Manchester Unied ត្រូវបានគេរាយការណ៍ថា បានសម្រេចមិនចុះកុងត្រាលើខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Al Ittihad គឺ Karim Benzema នៅខែមករានេះឡើយ។ បន្ទាប់ពីចំណាយពេល១៤ឆ្នាំជាមួយនឹងក្រុម Real Madrid ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានធ្វើការសម្រេចចិត្តផ្ទេរទៅកាន់ក្លឹប Al Ittihad ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន។ អំឡុងពេលដ៏ខ្លីរបស់គាត់ជាមួយនឹងក្រុមនៅ Saudi Pro League ខ្សែប្រយុទ្ធឆ្នើមរូបនេះអាចរកបាន៩គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន៥ដងក្នុងការបង្ហាញខ្លួន១៥ដងនៅ Saudi Pro League។
ទោះបីជាយ៉ាងណាមិញ បច្ចុប្បន្នមានរបាយការណ៍បានចុះផ្សាយថា Karim Benzema កំពុងសម្លឹងមើលចាកចេញពីក្រុម Al Ittihad បើទោះនេះគ្រាន់តែជារដូវកាលដំបូងរបស់គេនៅទីនោះក៏ដោយ។ ខណៈបច្ចុប្បន្នខ្សែប្រយុទ្ធរូបនេះបានផ្សារភ្ជាប់ទៅនឹងក្លឹបល្បីៗដូចជា Chelsea, Arsenal និង Man Utd ។ ប៉ុន្តែបើតាមរបាយការណ៍ថ្មីៗនេះបានចុះផ្សាយថា ក្រុម Manchester United បានដកខ្លួនចេញពីការប្រជែងនេះហើយ ក្រោមមូលហេតុថា ប្រាក់ឈ្នួលរបស់ខ្សែប្រយុទ្ធវ័យ៣៨ឆ្នាំរូបនេះខ្ពស់ពេក ដោយរូបមានប្រាក់ឈ្នួលដល់ទៅ៨៦លានផោនក្នុងមួយឆ្នាំ៕

ក្រុមអ្នកមានបុណ្យ Barcelona អាចប្រឈមនឹងបញ្ហាជាមួយ LaLiga ជុំវិញការចុះឈ្មោះកីឡាករចំណូលថ្មី Marcus Rashford នៅរដូវក្តៅនេះ។គួររំលឹកថាម្ចាស់ជើងឯក LaLiga បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីផ្ទេរយក Rashford ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលជាមួយនឹងជម្រើសក្នុងការទិញផ្តាច់ជាអចិន្រ្តៃយ៍នៅឆ្នាំ2026មានតម្លៃចន្លោះពី30ទៅ35លានយូរ៉ូ។មានន័យថាការចុះហត្ថលេខាលើកីឡាករខ្សែបម្រើស្លាប-ឆ្វេងក្រុមតោកំណាចអង់គ្លេសអាចនឹងត្រូវប្រកាសនៅថ្ងៃពុធនេះយ៉ាងយូរបំផុត។អត្ថបទកំពុងចាប់អារម្មណ៍៖ បញ្ហាប្រឈម២ Barcelona និងត្រុវដោះស្រាយជុំវិញការមកដល់របស់ Rashford សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះជាយ៉ាងណាប្រភពពីគេហទំព័រ Goal បានចុះផ្សាយថាៈ Barcelona នឹងមិនអាចចុះឈ្មោះកីឡាករ Man.Utd គឺ Rashford ដោយសារតែបញ្ហាហិរញ្ញវត្ថុដែលកំពុងរួមរឹតលើស្ថានភាពជាក់ស្តែងរបស់ពួកគេ បើទោះបីជាក្រុមបានឈ្នះពាន La liga កាលពីរដូវកាលចាស់ក៏ដោយ។យ៉ាងណាម៉ិញនៅក្នុងកិច្ចសន្យាបានបញ្ជាក់ផងដែរថាប្រសិនជា Barcelona មិនអាចផ្ទេរយក Rashford ជាអចិន្រៃ្តយ៍បានទេ នោះពួកគេនិងត្រូវបង់ប្រាក់ដល់ Man.Utd លើការពិន័យចំនួន៥លានយូរ៉ូផងដែរ។ Rashford ក៏បានទទួលយល់ព្រមលើការកាត់ប្រាក់ខែចំនួន ២៥ភាគរយផងដែរជុំវិញការផ្ទេរមកទឹកដី Catalan។ការពិតពួកគេបានបង្វែរគោលដៅទៅរក Rashford បន្ទាប់ពីបរាជ័យក្នុងការនាំយក Nico Williams ក្រោយពីប្រធានក្លឹប La Liga លោក Javier […]


