
(បរទេស)៖ យោងតាមសារព័ត៌មានបារាំង Foot Mercato បានឱ្យដឹងថាតារាឆ្នើមព័រទុយហ្កាល់ Cristiano Ronaldo បានពិភាក្សាប្រាប់ក្លឹប Al Nassr ឱ្យធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីនាំយកខ្សែបម្រើ Casemiro មកកាន់ទឹកដីប្រទេសអារ៉ាប៊ីសាអូឌីតឲ្យខាន់តែបាន។ ទន្ទឹមនឹងនេះដែរ Ronaldo និង Casemiro ពួកគេទាំងពីរគឺជាអតីតមិត្តរួមក្រុមដ៏ជិតស្និតជាមួយគ្នា កាលពីនៅក្លឹបចាស់ Real Madrid និង Manchester United ខណៈពួកគេត្រូវបានអ្នកគាំទ្ររំពឹងខ្លាំងក្នុងការមករួមក្រុមនឹងគ្នាសារជាថ្មីម្តងទៀត។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សគួរកត់សម្គាល់ថា ចាប់តាំងពី Casemiro ចូលរួមជាមួយ Man United គាត់បានក្លាយជាផ្នែកមួយយ៉ាងសំខាន់នៃក្រុមរបស់អ្នកចាត់ការទូទៅលោក Erik ten Hag ។ ទោះជាយ៉ាងណាក៏ដោយ ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះ បានជួបការលំបាកនៅដើមរដូវកាលនេះ ខណៈលោក Ten Hag នៅតែមានជំនឿចិត្តលើគាត់ខ្ពស់ ហើយការចាកចេញនៅក្នុងខែនេះអាចនឹងពិបាកបន្តិច៕
ប្រភព៖ sportbible

ក្រុមបិសាចក្រហម Manchester United បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងកីឡដ្ឋាន City Ground ដោយលទ្ធផល ១-0 ក្នុងក្របខណ្ឌ Premier League ។ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកិឡាកររបស់ក្រុម Manchester United គឺ Anthony Elanga ជាម្ចាស់គ្រាប់បាល់ដែលកើតឡើងតាំងពីដើមការប្រកួត ដែលនេះជាជ័យជម្នះរបស់ក្រុម Nottingham ជាលើកទី២ហើយនៅក្នុងរដូវកាលនេះទល់នឹងក្រុម Man utd នៅក្នុងក្របខណ្ឌ Premier League។ ទោះបីជាក្រុម Man Utd ជាក្រុមដែលមានប្រៀមជាងដោយការទាត់បាល់ចំគោលដៅសរុប ២៤លើកឯណៅះ ដែលនេះបានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេដែលទាត់ទៅលើគូប្រកួតក្រៅផ្ទះច្រើនជាងគេ ហើយមិនអាចរកគ្រាប់បាល់ បើគិតចាប់តាំងពីឆ្នាំ ២០០៤មក៕



