ទោះបីម្ចាស់ផ្ទះ Arsenal បានផ្តួលក្រុមភ្ញៀវ Crystal Palace ដោយលទ្ធផល ៥ទល់និង០ កាលពីរាត្រីថ្ងៃសៅរ៏ ទី២០មករានេះប៉ុន្តែប្រិយមិត្តអ្នកគំាទ្របានបង្ហាញអារម្មណ៏មិនសប្បាយចិត្តនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនោះទេ។ពោលគឺពួកគេបានសរសេររិះគន់ខ្សែបម្រើកណ្តាល Kai Havertz ចំពោះទម្រង់លេងមិនបានល្អ ខណៈក្រោយកីឡាករអន្តរជាតិអាឡឺម៉ង់រូបនេះប្តូរចេញដោយកីឡាករ Emile Smith Rowe នៅនាទីទី៦៣ គឺត្រូវបានមើលឃើញថាក្រុមលេងបានល្អប្រសើរឡើងវិញបន្ថែមទៀត ។មានន័យថាទោះបីជាប់ជម្រើសដំបូងប៉ន្តែអតីតកីឡាករ Chelsea វ័យ ២៤ ឆ្នាំរូបនេះមានឪកាសប៉ះនិងគ្រប់គ្រងបាល់ច្រើនរហូតដល់ទៅ២៥ដង ប៉ុន្តែការបញ្ជូនបាល់ដល់ចំនុចសំខាន់ៗ និង បង្កើតឱកាសស៊ុតបញ្ចូលទីចំគោលដៅនោះក៏មិនមានអ្វីគួរកត់សម្គាល់នោះទេ។
បើទោះបីជា Havertz មិនបានបង្ហាញទម្រង់លេងល្អ យ៉ាងណាក្តី ក៏Arsenalនៅតែអាចរកបានគ្រាប់បាល់នាំមុខ៣គ្រាប់ ចាប់តាំងពីរនាទីទី១១ រកបានដោយកីឡាករ Gabriel Magalhaes ខណៈអតីតអ្នកចាំទី Man.Utd Dean Henderson ធ្វើអោយចូល ទីខ្លួនឯងនៅនាទីទី៣៧ មុនពេលLeandrio Trossard រកបានគ្រាប់បាល់ទី៣នៅនាទីទី៥៩។ ខណៈខ្សែបម្រើអន្តរជាតិប្រេស៊ីល Martinelliរកបានគ្រាប់បាល់២គ្រាប់តែម្នាក់ឯងនៅនាទីទី៩០+៤ និង ៩០+៥ជិតបញ្ចប់ការប្រកួតទៅហើយនោះ។
ប្រភព: Sportskeeda
វីដេអូ:
អង់គ្លេស៖ លោក Roy Keane បានចូលរួមក្នុងការប្រឈមមុខគ្នាដ៏ក្តៅគគុកជាមួយអ្នកគាំទ្រក្លឹប Ipswich Town បន្ទាប់ពី Manchester United បានត្រឹមស្មើគ្នា ១:១ នៅ Premier League។ នៅក្នុងវីដេអូ លោក Keane បាននិយាយថា៖ “ខ្ញុំនឹងរង់ចាំអ្នកនៅចំណតឡាន ហើយយើងអាចពិភាក្សាគ្នាបាន!”៕អត្ថបទកំពុងចាប់អារម្មណ៍៖ ហ្វេនអស់វាចា! ក្រោយ Man City បង្ហោះវីដេអូបរាជ័យធ្ងន់ធ្ងរក្រោមថ្វីជើង Tottenham សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូខាងក្រោម ឲ្យកាន់តែជ្រាបច្បាស់៖ Roy Keane’s just offered an Ipswich fan out in the car park😭😭😭 “I’ll wait for you in the car park […]