
ក្រោយចាញ់បីប្រកួតចុងក្រោយ Arsenal នឹងត្រៀមធ្វើការប្រកួតក្របខណ្ឌ Premier League នៅវេលាម៉ោង ៧ និង ៣០នាទី ដើម្បីទទួលក្រុមភ្ញៀវគឺ Crystal Palace នៅទឹកដី Emirates Stadium។គួររំលឹកថាArsenal បានធ្លាក់ចេញពីក្របខណ្ឌ FA Cup ក្រោមថ្វីជើង Liverpool ក្នុងជុំទី ៣ ខណៈក្រុមស្ទាំងខៀវ Crystal Palace បានចាញ់ Everton កាលពីយប់ថ្ងៃពុធសប្តាហ៏មុននៅពានរង្វាន់FA Cup ។ សម្រាប់ ៦ប្រកួតចុងក្រោយរបស់Arsenal នៅក្របខណ្ឌEPL គឺ ចាញ់៣ឈ្នះ២ស្មើ ១ឈរនៅ លេខរៀងទី៤ ខណៈ Crystal Palace ឈរនៅលេខរៀងទី១៤ចាញ់៣ស្មើ២និងឈ្នះ១។
១.ប្រវត្តិជួបគ្នា
បន្ទាប់ពីទទួលបានជ័យជម្នះតែមួយលើកគត់ក្នុងការប្រកួតចំនួន 8 លើកទល់នឹងក្រុម Crystal Palace ក្នុងក្របខ័ណ្ឌ Premier League
ចន្លោះឆ្នាំ២០១៨ និងឆ្នាំ២០២២ ក្រុម Arsenal បានឈ្នះរាល់ការប្រកួតបីលើកចុងក្រោយគ្រប់ក្របខណ្ឌប្រកួត។
ជួបគ្នា ២៥ប្រកួតចុងក្រោយ Arsenal ឈ្នះ ១៨ Crystal Palace ឈ្នះ៣និង ស្មើ៨
គ្រូបង្វឹក Mikel Arteta អវត្តមាន Takehiro Tomiyasu និង Mohamed Elneny សម្រាប់ក្រុមជម្រើសជាតិក្នុងព្រឹត្តការណ៏ Asian Cup និង Africa Cup of Nations រៀងគ្នា។ដូច្នេះOleksandr Zinchenko និង Gabriel Jesus នឹងត្រូវបានវាយតម្លៃ ប៉ុន្តែ Jurrien Timber, Thomas Partey និង Fabio Vieira នៅបន្តខកខាន។
២.ពត៌មានក្រុមArsenal(ម្ចាស់ផ្ទះ)
Jordan Ayew កំពុងបំពេញកាតព្វកិច្ចអន្តរជាតិជាមួយហ្គាណានៅ Africa Cup of Nations ។Rob Holding ខកខានការជួបក្លឹបចាស់របស់គាត់ដោយសាររបួស ប៉ុន្តែគួរតែត្រលប់មកវិញនៅចុងខែនេះ ដូច Joel Ward និង Jesurun Rak-Sakyi ដែរ។Matheus Franca អាចនឹងដាក់ជំនួសឲ្យ Michael Olise ដែលរបួសខាងស្ដាំ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; White, Saliba, Gabriel, Zinchenko; Odegaard, Rice, Havertz; Saka, Jesus, Martinelli
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុមCrystal Palace(ភ្ញៀវ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Henderson; Clyne, Andersen, Guehi, Mitchell; Eze, Richards, Lerma, Schlupp; Edouard, Mateta
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Arsenal ៣: ១ Crystal Palace
ប្រភព:whoscored &sportskeeda&sportsmole

កំលុងពេលដែល Arsenal ព្យាយាមក្នុងការចុះហត្ថលេខាចង់បានគឺ Viktor Gyokeres ពីក្លឹប Sporting CF ពីលីកកំពូលPortugal ក្លឹបគូប្រជែង EPLឯណេះវិញគឺ Manchester United នៅតែព្យាយាមឆ្មក់យកការដេញថ្លៃកីឡាករឆ្នើមរូបនេះមករួមក្រុមដើម្បីបំពេញចន្លោះប្រហោងអាវស្លាកលេខ៩ដែលកំពុងនៅទំនេរ។ គួររំលឹកថាក្រុមកាំភ្លើងធំរបស់គ្រូបង្វឹកលោក Mikel Arteta បានបរាជ័យក្នុងការនាំយកខ្សែប្រយុទ្ធ Gyokeres រូបនេះពីក្រុម Sporting បើទោះបីជាមានប្រភពពត៌មានគួរអោយទុកចាក់បានលើកឡើងថា Arsenal បានដាក់សំណើរលើកដំបូងប្រមាណជា ៦៣,៥ លានផោនលើការផ្ទេរយកកីឡាករអន្តរជាតិស៊ុយអ៊ែតរូបនេះមករួមក្រុម ប៉ុន្តែមិនទទួលបានលទ្ធផលវិជ្ជមាន ដូច្នេះពួកគេអាចបង្កើនតម្លៃរហូតដល់ ៧០លានផោនដើម្បីធានាបានការផ្ទេរនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ បញ្ហាប្រឈម២ Barcelona និងត្រុវដោះស្រាយជុំវិញការមកដល់របស់ Rashford សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពិតយោងតាមការអះអាងរបស់លោក Fabrizio Roman បានលើកឡើងថាៈ កំលុងពេលនៃសប្តាហ៍ទី២ក្នុងខែកក្កដា នេះកីឡាករវ័យ 27 ឆ្នាំ ត្រូវបាន Sporting ផ្តល់ឱកាសអោយ Man.Utd ចុះហត្ថលេខានាំយករូបគេមករួមក្រុម ប៉ុន្តែត្រូវបានគេប្រទះឃើញមានវត្តមាននៅតំបន់កោះMallorca (Majorca) ជាឆ្នេរនៃតំបន់សមុទ្រមេឌីទែរ៉ាណេ(ជាប្រជុំកោះមួយរបស់អេស្បាញ) […]



