
បរទេស៖ យោងទៅតាមសារព័ត៌មាន Daily Mail បានចុះផ្សាយថា Martial មិនបានហ្វឹកហាត់ជាមួយនឹងមិត្តរួមក្រុមឡើយ តាំងពីរូបគេបានឈឺក្រោយពីការប្រកួតទល់នឹងក្រុម Bournemouth កាលពីថ្ងៃទី០៩ខែធ្នូឆ្នាំ២០២៣។ យោងទៅតាមរបាយការណ៍ថា បានអះអាងថា កីឡាករជនជាតិបារាំងរូបនេះមិនមានបញ្ហារបួសអ្វីឡើយ ប៉ុន្តែកាយសម្បទារបស់គេនៅមិនទាន់ពេញលេញ១០០ភាគរយដែលជាហេតុធ្វើឲ្យលោក Ten Hag ឲ្យកីឡាកររូបនេះធ្វើការហ្វឹកហាត់ម្នាក់ឯងជាមុនសិន មុននឹងវិលត្រលប់មកហ្វឹកហាត់ពេលលេញជាមួយនឹងមិត្តរួមក្រុម។ ទោះបីជាយ៉ាងណាមិញ អនាគតរបស់ខ្សែប្រយុទ្ធរូបនេះនៅតែមិនទាន់មានភាពច្បាស់លាស់ ខណៈមានរបាយការណ៍ថា ក្លឹប Manchester United បានបើកទទួលនូវសំណើរពីក្លឹបផ្សេអៗសម្រាប់ខ្សែប្រយុទ្ធរូបនេះនៅក្នុងខែមករានេះ ទន្ទឹមពេលដែលកិច្ចសន្យារបស់គេនៅផុតសុពលភាពនៅពេលចុងបញ្ចប់រដូវកាលនេះ ហើយក៏មានការរំពឹងថា ក្លឹប Man Utd នឹងមិនផ្តល់កុងត្រាថ្មីឲ្យខ្សែប្រយុទ្ធរូបនេះឡើយ៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



