Close
ads Featured-Image
ទីបំផុតក្រុម Man Utd បានចេញមកបញ្ជាក់អំពីមូលហេតុដែល កាតា បរាជ័យក្នុងដេញថ្លៃភាគហ៊ុន ១០០ភាគរយ នៃក្លឹបទាំងមូល
ទំហំអក្សរ
តូច
ធំ

បរទេស៖ ក្លឹបបិសាចក្រហម Manchester United បានបញ្ជាក់ថាលោក Sheikh Jassim bin Hamad Al Thani មិនបានបញ្ជាក់ច្បាស់លាស់អំពីប្រាក់ចំណូលរបស់គាត់អំឡុងពេលដែលគាត់កំពុងធ្វើការដេញថ្លៃ១០០%នៃក្រុមដែលមូលដ្ឋានទីក្រុង Manchester មួយនេះ។ ក្នុងខែវិច្ឆិកាឆ្នាំ២០២២ ក្រុមគ្រួសាររបស់ Glazer បានសម្រេចធ្វើការដាក់លក់ភាគហ៊ុននៃក្លឹប Manchester United ដោយរបាយការណ៍បានចុះផ្សាយថា លោក Sheikh Jassim គឺជាបុគ្គលដែលមានភាគរយខ្ពស់ជាងគេលើការដេញថ្លៃមួយនេះ មុនពេលលោក Sir Jim Ratchliffe ចូលរួមដេញថ្លៃទៀតផង។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Sheikh Jassim 'failed to provide financial guarantees for Man United takeover'

ads

ទោះបីជាយ៉ាងណាមិញលោក Sheikh Jassim បានដកខ្លួនចេញពីការដេញថ្លៃជាផ្លូវការណ៍កាលពីចុងឆ្នាំមុន បន្ទាប់ពីលោក Chrstmas Eve ដែលជាអ្នកសារព័ត៌មានដ៏មានសុក្តានុពលបានអះអាងថា លោក Sir Jim បានសម្រេចការដេញថ្លៃ២៥% នៃការទិញភាគហ៊ុនរបស់ក្លឹប Man Utd ។ យ៉ាងណាមិញយោងទៅតាមឯកសារដែលបានធ្វើការដេញថ្លៃទៅក្រុមហ៊ុន United Stats Securities and Exchange (SEC) បានបង្ហាញថា លោក Sheikh Jassim និងក្រុមការងាររបស់គាត់បានបរាជ័យក្នុងការបញ្ជាក់អំពីប្រាក់ចំណូលពិតប្រាកដនៃការដេញថ្លៃក្លឹប Manchester United ៕

Manchester United co owner Jim Ratcliffe is seen in the stands before the match on January 14, 2024

អត្ថបទកំពុងចាប់អារម្មណ៍៖
Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ)
featured image

ក្រុមហង្សក្រហម Liverpool បាន​ច្រានចោល​សំណើ​ពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយក​ខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist  ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]

ចុចអានបន្ត
អត្ថបទទាក់ទង